ដោយ:សុខុម/ស្ទឹងត្រែង:សហគមន៍ព្រៃមួយកន្លែងដាក់ឈ្មោះថាជាំពេជ្រស្ថិតនៅភូមិជាំធំឃុំកោះស្នែងស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងកំពុងរងការកាប់បំផ្លាញយកដីធ្វើជាកម្មសិទ្ធិ។
ពលរដ្ឋនិងសហគមន៍បារម្ភថាព្រៃសហគមន៍ជិតបីពាន់ហិកតានឹងបាត់ឈ្មោះបើសិនជាទប់មិនឈ្នះចំពោះជនខិលខូច។ប្រជាសហគមន៍ស្នើសុំទៅដល់អាជ្ញាធរពាក់ព័ន្ធសហការចូលរួមទប់ស្កាត់និងចាត់វិធានការជាបន្ទាន់តាមផ្លូវច្បាប់ទៅលើជនខិលខូចមកបំផ្លាញព្រៃសហគមន៍មួយនេះ។
ព្រៃសហគមន៍ជាំពេជ្រមានទំហំផ្ទៃដី២.៨៧៥ហិកតាបង្កើតឡើងនៅឆ្នាំ២០០០ក៏ជាដីអតីតស្រុកថាឡាបរិវ៉ាត់។បច្ចុប្បន្នបញ្ចូលទៅស្រុកបង្កើតថ្មីគឺស្រុកបុរីអូរស្វាយសែនជ័យ។លោកយិមពុនប្រធានសហគមន៍ជាំពេជ្របាននិយាយថាប្រជាការពារចំនួន៥នាក់ប្តេជ្ញាចិត្តការពារព្រៃដើម្បីផលប្រយោជន៍ទាំងគ្មានប្រាក់ខែ។
ក្រោយពីទប់មិនឈ្នះសហគមន៍បានសហការជាមួយឧទ្យានុរក្សបរិស្ថាន។ជាលទ្ធផលចាប់តាំងពីឆ្នាំ២០១៦មកដល់ឆ្នាំ២០១៩សហគមន៍បានធ្វើការដកហូតពីជនខិលខូចមកវិញបានដីចំនួន១៥ហិកតា។
ទោះបីជាយ៉ាងណាព្រៃសហគមន៍នៅតែរងការដុតបំផ្លាញភ្លើងឆេះព្រៃឆេះស្នាក់ការពីជនមិនស្គាល់មុខ។ប្រធានសហគមន៍ខាងលើលើកឡើងថាលោកមានផ្ទះនៅលើដីកោះហើយខ្វះមធ្យោបាយធ្វើដំណើរតាមទូកមកការពារព្រៃនេះណាស់។រីឯអ្នកស្មាក់ចិត្តក៏មិនមានថវិកាលើកទឹកចិត្តអីដែរ។
លោកយិមពុនស្នើសុំទៅមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តស្ទឹងត្រែងក៏ដូចអង្គការក្រៅរដ្ឋាភិបាលជួយគិតគូផង។លោកហេងអាតមេភូមិជាំធំបាននិយាយផងថាថ្នាក់មូលដ្ឋានពិតជាលំបាកគ្រប់គ្រងព្រៃសហគមន៍ណាស់។ពីព្រោះអ្នកប្រព្រឹត្តចង់បានដីមិនខ្លាចភូមិឬសហគមន៍ទេ។ត្រូវតែមានការចូលរួមពីថ្នាក់ស្រុកនិងខេត្តទើបការពារព្រៃបានគង់វង្ស៕S/