Home ព័ត៌មានអន្តរជាតិ រដ្ឋ​មន្ត្រី​...

រដ្ឋ​មន្ត្រី​សុខាភិបាល​ជប៉ុន​ថា “​វា​ឆាប់​ពេក​ក្នុង​ការនិយាយ​អំពី​ការលុបចោល​កីឡា​អូឡាំពិក​”

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ជប៉ុន លោក​កាត់​ស៊ូ​ណូ​បុ កា​តុ បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​២៥​ខែ​កុម្ភៈ​ថា​វា​ជា​ការ​លឿន​ពេក​ក្នុង​ការនិយាយ​អំពី​ការលុបចោល​ការ​​ប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ​ក្រុង​តូ​ក្យូ Tokyo Summer Olympics ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី ២៤ ខែកក្កដា ដោយសារ​ការឆ្លង​វីរុស​COVID-19 និង​ការឆ្លង​​រាលដាល​នៃ​វីរុស​នេះ​នៅ​ប្រទេស​ជប៉ុន​។​

​សំណួរ​ជា​ច្រើន​បាន​ចោទ​ឡើង​ថា​តើ​ការប្រកួត​អូឡាំពិក​នេះ​គួរតែ​ត្រូវបាន​ផ្លាស់ប្តូរ​ឬ​លុបចោល​ដោយ​មាន​បេក្ខជន​អភិបាលក្រុង​ឡុង​ដ៍​ម្នាក់​បាន​និយាយ​ថា​ក្រុង​​ឡុង​ដ៍​បាន​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​នេះ ប្រសិនបើ​ចាំបាច់​។​

​ការអត្ថាធិប្បាយ​របស់​លោក លោក​កាត់​ស៊ូ​ណូ​បុ កា​តុ បាន​ធ្វើឡើង​បន្ទាប់​ពី​រដ្ឋ​មន្ត្រី​រូប​នេះ​ត្រូវ​បាន​សួរ​អំពី​លទ្ធភាព​បែប​នេះ​នៅ​សន្និសីទកាសែត​មួយ​៕​ប្រែ​សម្រួល​៖​សុខា​/sn

រូប​សញ្ញា​កីឡា​អូឡាំពិក ស្ថិត​នៅ​ពីមុខ​សារមន្ទីរ​អូឡាំពិក​ជប៉ុន​នៅ​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃទី​១៧​ខែ​កុម្ភៈ​ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ថ្មីៗ! បញ្ជូនអ្នកបានរកឃេី...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖នៅល្...

វាលវែងនិងជួរភ្នំដងរែកយប់ន...

ដោយៈប.ខុន/   ភ្នំពេញៈនៅ...

ឈ្នួល​ច្រូត​ឡើងថ្លៃ ហើយ​ព...

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ...

អភិបាល​រាជធានី​ជួយ​ស្ថាបន...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...