ដោយៈទេព កង្រី/កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររសនៅតាមដងផ្លូវលំមួយកន្លែងបានផ្ទុះការតវ៉ានិងបានដាក់គល់ឈើបិតផ្លូវរថយន្តដឹកដីមិនអោយបើកឆ្លងកាត់ផ្លូវនោះដោយសារតែមូលហេតុហុយដែលពិបាកក្នុងការដកដង្ហើមយូឆ្នាំមកហើយមិនមសនខាងណាដោះស្រាយនោះឡើយ។

ហេតុការណ៍ផ្ទុះការតវ៉ានិងបានបិតផ្លូវខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នៅចំណុចផ្លូវក្រាលគ្រួសក្រហមស្ថិតក្នុងភូមិគលគុបឃុំស្រែថ្មីស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។

ប្រជាពលរដ្ឋ ឈ្មោះ កែហោលី អាយុ៦០ឆ្នាំជាអ្នកភូមិរសនៅអមសងខាងផ្លូវគ្រោះក្រហមខាងលើនេះបានបញ្ជាក់អោយដឹងនៅថ្ងៃនេះថាមូលហេតុដែលប្រជាពលរដ្ឋចេញមកបិទផ្លូនេះគឺមកពីរថយន្តដឹកដីរបស់ក្រុមហ៊ុនជប៉ុនធ្វើផ្លូវជាតិលេខ៥ ក្រុមហ៊ុនដឹកថ្មរបស់ចិននិងក្រុមហ៊ុនដឹកដីដឹកថ្មឯកជនដឹកឆ្លងកាត់ផ្លូវនេះបើហុយដីចូលផ្ទះសម្បែងនិងធ្វើអោយប៉ះពាលដល់ការរសនៅពិសេសប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមខណះដែលក្រុមរថយន្តធំៗដឹកឆ្លងកាត់មិនមានការបាញ់ទឹកអោយបានត្រឹមត្រួវនោះឡើយ ។

លោកបានបញ្ជាក់បន្ថែមទៀតថា ករណីខាងលើនេះកើតមានរាប់ឆ្នាំមកហើយមិនឃើញមានខាងណាមួយចេញមុខដោះស្រាយនូវផលប៉ះពាល់ការរសនៅក៍ដូចជាការប៉ះពាល់ដល់សុខភាព ហើយក៍បានលើកឡើងនៅក្នុងវេទិការសារណះផងដែរតែមកដល់ពេលនេះមិនមានការដោះស្រាយនោះឡើយទើបពូកគាត់សម្រេចចិត្តទាំងអស់គ្នាបិតផ្លូវតែម្តងដើម្បីអោយមានការដោះស្រាយសម្រាប់ពួកគាត់។

ប្រជាពលរដ្ឋបានសំណូមពរដល់អភិបាលខេត្តកំពង់ឆ្នាំងនិងអភិបាលដ្រុករលសប្អៀរមេត្តារកដំណោះស្រាយណាមួយអោយសមស្របផងព្រោះពួកគាតើនៅទីនេះបើកភ្នែកឡើងដងដង្ហើមទទួលយកដីហុយរហូតរាបឆ្នាំមកហើយ ។

នៅថ្ងៃដដែលនេះផងដែរពាក់ពន្ធជុំវិញការបិតផ្លូវពីប្រជាពលរដ្ឋតំណាងក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៥ដែលនៅទីនោះមិនអាចសុំការបំភ្លឺបានទេដោយមូលហេតុផ្សេងៗ ។

ដោយឡែកអភិបាលស្រុករលាប្អៀលោក យុងសាវវវុទ្ធី បានឆ្លើយបញ្ច្រាស់សំណួអ្នកសារព័ត៌មានវិញថា តើការបិតផ្លូវរបស់ប្រជាពលរដ្ឋថាត្រូវដែរឬទេ ហើយលោកនិងអោយសមត្ថកិច្ចចុះទៅសម្របសម្រួលប្រជាពលរដ្ខនៅទីនោះផងដែរ៕/B