បុរសជប៉ុនម្នាក់ ដែលទើបត្រូវបានទទួលស្គាល់ជាបុរសអាយុច្រើនបំផុតក្នុងលោកនៅខែនេះ បានស្លាប់នៅអាយុ១១២ឆ្នាំ។
អង្គការកំណត់ត្រាប្លែកៗពិភពលោកGuinness World Recordsទើបប្រគល់វិញ្ញាបនបត្រដល់លោកតា ជីតេតស៊ូ វ៉ាតតាណាបេ កាលពីថ្ងៃ១២កុម្ភៈនិងកាលពីថ្ងៃអង្គារទី២៥កុម្ភៈបានប្រកាសថាលោកតាបានលាចាកលោកកាលពីថ្ងៃអាទិត្យ តែមិនបានបញ្ជាក់ពីមូលហេតុទេ។
បើតាមការចុះផ្សាយរបស់កាសែតជប៉ុនMainichi លោកតាមិនអាចទទួលទានអាហារ ក្តៅខ្លួននិងពិបាកដកដង្ហើមនៅពេលថ្មីៗនេះ។
កាសែតបានអោយដឹងថាក្រោយមរណភាព លោកតាមបន្សល់ទុកកូន៥នាក់ ចៅ១២នាក់ និងចៅទួត១៦នាក់ ព្រមទាំងចៅលួតម្នាក់។
លោកតា វ៉ាតតាណាបេបានកើតនៅឆ្នាំ១៩០៧ និងបានទៅធ្វើការនៅតៃវ៉ាន់អស់១៨ឆ្នាំ។ ក្រោយវិលមកជប៉ុនវិញ លោកតាបានធ្វើការអោយរដ្ឋាភិបាលតំបន់នីអ៊ីហ្កាតា ដល់ពេលចូលនិវត្តន៍៕ប្រែសម្រួល៖វាសនា
លោកតា ជីតេតស៊ូ វ៉ាតតាណាបេ អាយុ១១២ឆ្នាំ ថតជាមួយវិញ្ញាបនបត្រទទួលស្គាល់ពីអង្គការកំណត់ត្រាប្លែកៗក្នុងលោក