ដោយៈសាវរក្ស/ភ្នំពេញ ៖ នៅវេលាម៉ោង ១១ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំអំណោយមនុស្សធម៍ ផ្តល់ជូនប្រជាពលរដ្ឋដែលជួបគ្រោះអគ្គីភ័យឆេះអស់១ ខ្នងផ្ទះស្មើនឹង១ គ្រួសារ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

មានម្ចាស់ផ្ទះឈ្មោះ គង់ សុខលីម ភេទប្រុស អាយុ៥៤ ឆ្នាំ មុខរបរ កម្មករ ផលិតធ្យូង មានទីលំនៅកន្លែងកើតហេតុ (ផ្ទះសង់ពីឈើ ថ្មក្រោម ប្រកសង្ក័សី )។ អគ្គិភ័យត្រូវបានឆាបឆេះវេលាម៉ោង ៤’២០នាទី ទាបភ្លឺ និងរលត់ទៅវិញនៅម៉ោង ៥’៣០នាទីព្រឹកថ្ងៃខែឆ្នាំដដែរ ដោយប្រើប្រាស់ទឹកអស់ចំនួន៦ឡានជើងទឹក។

បន្ទាប់មកលោក ឌី រ័ត្នខេមរុណ បានសម្តែងក្តីអាណិតអាសូរ និង សោកស្តាយ ខ្លាំងបំផុត ចំពោះគ្រួសារ ដែរត្រូវអគ្គិភ័យ បានឆាបឆេះបំផ្លេចបំផ្លាញផ្ទះសម្បែង ក៍ដូចទ្រព្យ សម្បត្តិត្រូវបានអស់រលីងពីខ្លួន តែទោះបីជាយ៉ាងណាក៏យើងអាចរក្សាអាយុជីវិតរបស់យើងបាន ដើម្បីបន្តជីវភាពនិង ខិតខំប្រកបអាជីវកម្ម ក៏ដូចជាធ្វើការងារដើម្បីមានធនធានបន្តជីវភាពអោយកាន់តែប្រសើរឡើងជាងនេះទៀត។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ក៏បានណែនាំចៅសង្កាត់ ជួយសំរួលរាល់ឯកសារពាក់ពន្ធ័ ដូចជា សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬក៍ឯកសារផ្សេងៗទៀត ដើម្បីអោយគ្រួសាររងគ្រោះអគ្គិភ័យ មានឱកាសដើម្បីស្វែងរកការងារធ្វើ ក៍ដូចទុក សំរាប់កំណត់ប្រើប្រាស់អ្វីផ្សេងៗទៀត។ ក្នុងនោះដែរលោកឌី រ័ត្នខេមរុណ ក៍បានអំពាវនាវអោយប្រជាពលរដ្ឋត្រូវប្រុងប្រយត្ន័ខ្ពស់ និង ពិនិត្យមើលនៅឧបករណ៍ភ្លើងដែរងាយឆាបឆេះ និងត្រូវបិតបារ៉ែតភ្លើងការពារកុំអោយមានអគ្គិ​ភ័យ​ឆាបឆេះ វាអាចបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងខាតបង់ពេលវេលា ដូចពាក្យស្លោកមួយឃ្លាថា « ស៊ូលិចទូកណ្តាលទន្លេ កុំអោយភ្លើងឆេះផ្ទះ » ។

សូមជម្រាបថា អំណោយរបស់អនុសាខាកាកបាទក្រហមខណ្ឌបាន ផ្តល់ជូនចំនួន ០១គ្រួសារទទួលបាន :

  • អង្ករ ១បាវ ស្មើ៥០ គីឡូ , មី ១កេស , ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, មុង ១ ភួយ ១ តង់កៅស៊ូ១ រួមទាំងសំភារះផ្ទះបាយមួយចំនួន និង ថវិកាចំនួន ២០ម៉ឺនផងដែរ៕B/