ដោយៈសាវរក្ស/ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែ កុម្ភ: ឆ្នាំ ២០២០មានការដឹកនាំលោក សុខ ចន្ដា អាជ្ញាសាលានៃដំបូងរាជធានីភ្នំពេញចុះអនុវត្តដីការសម្រេចចាត់ចេងជាបណ្ដោះអាសន្នលេខ៥៦ ចុះថ្ងៃទី១៤ កុម្ភ: ឆ្នាំ ២០២០តែពេលអនុវត្តក៏មានការផ្ទុះការតវ៉ានិងហិង្សាពីកម្មករសំណង់ទាមទារបើកប្រាក់ខែ និងយកសាំងបំរុងដុតទៀតផង កើតហេតុក្នុងអាគារការដ្ឋានកំពង់សាងសង់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
អាជ្ញាធរបានប្រាប់ថាលោក សុខ ចន្ថា អាជ្ញាសាលានៃដំបូងរាជធានីបានដឹកនាំគណៈកម្មាការចម្រុះ រួមមាន សាលាខណ្ឌចំការមន អាវុធហត្ថរាជធានី នគរបាលខណ្ឌចំការមន កម្លាំងកងរាជអាវុធខណ្ឌចំការមនសាលាសង្កាត់ទន្លេបាសាក់ប៉ុស្តិ៍រដ្ឋបាលទន្លបាសាក់ចុះអនុវត្តដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន លេខ ៥៦ធដរ ចុះថ្ងៃ១៤ កុម្ភៈ ២០២០ របស់សាលាដំបូងរាជធានី នៅចំណុចការដ្ឋានសំណង់ ស៊ីណូហ្រ្គេតវ៉ល ដីឡូតិ៍លេខ៨ ផ្លូវក្រសួងការបរទេស ក្រុមទី៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនដោយអោយកម្មករខ្មែរប្រហែល២០នាក់ និងមេការសំណង់ចិនស្នើអោយចេញពីក្នុងការដ្ឋាននោះ។ តែភ្លាមៗនោះក៏កម្មករមានខ្មែរមានជនជាតិចិនផ្ទុះការតវ៉ានិងបង្កហិង្សាជាក់ស្ដែងបុរសជនជាតិចិនម្នាក់បានយកសាំងចំនួន១លីត្រកន្លះមកចង់ស្រោចពេញខ្លួនប្រាណតែអាជ្ញាធរក៏ទៅសម្របសម្រួលជាមួយបុរសនោះនិងលួងលោមយកសាំងចេញពីដីនិងអោយអ្នកបក់ប្រែភាសាចិនកុំអោយធ្វើបែបនេះវាគ្រោះថ្នាក់ដល់អាយុជីវិតនិងប៉ះពាល់អ្នកដ៏ទៃទៀត ។
លោក លុយ ចន្ទផលតំណែងអោយម្ចាស់ការដ្ឋានទីប្រឹក្សាផ្នែកច្បាប់បានប្រាប់អ្នកសារព័ត៍មានជាសាធារណ:កុំអោយមានការយល់ច្រលំការអនុវត្តដីការបណ្ដោះគឺទាមទារយកការដ្ឋានមកវិញដោយក្រុមហ៊ុនដេញថ្លៃអោយមេការសាងសង់អាគារចំនួនកំពស់៥៥ជាន់ជាអាគារទំនើបក៏ប៉ុន្តែធ្វើយឺតនិងខុសកិច្ចសន្យាចំណែកគារក៏ផ្អាកសាងសង់ជាច្រើនថ្ងៃដែរក៏បានប្ដឹងទៅតុលាការដើម្បីស្នើយកអាគារមវិញនិងដេញថ្លៃអោយក្រុមហ៊ុនផ្សេងដើម្បីបន្តការសាងសង់អាគារទំនើបនេះឆាប់រួចរាល់ ។ តែរឿងកម្មករតវ៉ាគាត់គិតថាត្រូវដោយទាមទាបើកប្រាក់គាត់សូមបញ្ជាក់ថាកម្មករសំណង់មានជនជាតិចិននិងជនជាតិខ្មែរកុំមកតវ៉ាជាមួយការសាងសង់វាមិនពាក់ព័ន្ធនោះទេពីព្រោះគាត់ជាម្ចាស់អាគារមិនមែនអ្នកម៉ៅការសំណង់ទើបត្រឹមត្រូវ ៕/B