សមត្ថកិច្ចខណ្ឌដង្កោឃាត់មនុស្ស​​៥នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ​

ដោយៈចាន់តូ/ភ្នំពេញ ៖ កម្លាំងចម្រុះនៃអធិការខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធករណីគ្រឿងញៀន នឹងដកហូតថ្នាំញៀនមួយចំនួន ដោយប្រតិបត្តិការនេះកើតឡើងកាលពីវេលាម៉ោង១២ និង៤០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចមាត់បឹងជើងឯក ស្ថិតនៅ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ។

សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យទាំង៥នាក់ដែលឃាត់ខ្លួនរួមមានៈ ១-ឈ្មោះ សយ សារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅមាត់បឹង ស្ថិតនៅ ភូមិរលួស សង្កាត់ជើងឯ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី២-ឈ្មោះ សួង សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជើងឯក សង្កាត់ជើង ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី ៣-ឈ្មោះ សំអាង ផាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រុកចេក សង្កាត់ជើង ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី ៤-ឈ្មោះ ម៉ៅ សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករផលិតទឹកបរិសុទ្ធ មានទីលំនៅភូមិជើងឯក សង្កាត់ជើង ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី៥-ឈ្មោះ សន សាវីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកវត្ថុតាងចាប់យកបានរួមមានៈ ក្រាមពណ៌សថ្លាចំនួន២០កញ្ចប់ថង់(តូចចំនួន១៩កញ្ចប ថង់, ធំល្មម១ កញ្ចប់ថង់) ,ទូរស័ព្ទដៃចំនួន០៣គ្រឿង, ម៉ូតូចំនួន ៣គ្រឿង ,ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន,សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងប្រអប់ស្ករកៅស៊ូ DOUBLEMINT(ដាប់បលមីន)ចំនួន១។

បច្ចប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចនាំមកកាន់នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមផ្លូវនីតិវិធីច្បាប់៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...