ដោយ:ប៊ុនណាត/បាត់ដំបង ៖ នៅសាលសន្និសិទមិត្តភាពបាត់ដំបង ដាណាំងកាលពីព្រឹកថ្ងៃទី២៥ខែកុម្ភះឆ្នាំ២០២០រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ២០២០ក្រោមអធិបតីភាពលោកអ៊ុយ រីប្រធានក្រុមប្រឹក្សាខេត្ត លោកងួន រតនះអភិបាលនៃគណះអភិបាលខេត្តបាត់ដំបង។
លោកងួន រតនៈ អភិបាលខេត្តបានធ្វើការបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ២០២០របស់រដ្ឋបាលខេត្តដោយគូសបញ្ជាក់ថាអាស្រ័យដោយប្រទេសមានសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមបានល្អបង្កលក្ចណះដល់ការស្តារនិងអភិវឌ្ឍប្រទេសជាតិក៍ដូចជាការអភិវឌ្ឍខេត្តដោយមានកិច្ចសហការពីគ្រប់ស្ថាប័ននិងសមយ្ថកិច្ចពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធបានធ្វើឲ្យខេត្តបាត់ដំបងបោះជំហ៊ានលើដំណើរការអភិវឌ្ឍនិងការធានាបានភាពរឹងមាំនូវស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ដែលជាមូលដ្ឋានគ្រឹះផ្តល់ភាពអនុគ្រោះគ្រប់បែបយ៉ាងសម្រាប់ការវិនិយោគនិងអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គមកិច្ចរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្តបន្តថាសមិទ្ធផលដែលទទួលបានក្នុងឆ្នាំ២០១៩គឺកើតចេញពីការអនុវត្តន៍យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលជាការរួមចំណែកយ៉ាងធំធេងដល់ការលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋដែលផ្តើមចេញពីការខិតខំប្រឹងប្រែង លះបង់ខ្ពស់ទាំងប្រាជ្ញាស្មារតីរបស់ឯកឧត្តមលោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពនានា ឃុំ សង្កាត់ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ អង្គការសមាគម សប្បុរសជន ដៃគូរអភិវឌ្ឍនិងអ្នកពាក់ព័ន្ធដទៃទៀត។
បន្តមកលោកសឿម ប៊ុនរិទ្ធអភិបាលរងខេត្តបានអានរបាយការណ៍សង្ខេបបូកសរុបការងារឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ២០២០ដោយលើកឡើងពីការរីកចម្រើនលើគ្រប់វិស័យរបស់មន្ទីរនានាជុំវិញខេត្តអង្គភាពឃុំ សង្កាត់ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ កង
កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អង្គការសមាគម សប្បុរសជន ដៃគូរអភិវឌ្ឍនិងអ្នកពាក់ព័ន្ធដទៃទៀត។
បន្ទាប់មកមានបទអន្តរាគមន៍របស់លោកឱសថបណ្ឌិតវឿង ប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តលើប្រធានបទការអនុវត្តគោលនយោបាយគាំពារមាតានិងទារក។បទអន្តរាគមន៍របស់លោកឧត្តមសេនីយ៍ទោអ៊ុចសុខុនស្នងការនគរបាលខេត្តលើប្រធានបទការងារសន្តិសុខ សណ្តាប់ធ្នាប់និងជាពិសេសបញ្ហាគ្រោះថ្នាក់ចរាចរណ៍និងបញ្ហាគ្រឿងញៀននៅក្នុងខេត្ត។បទអន្តរាគមន៍របស់លោកយី សុងគីប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តលើប្រធានបទស្ថានភាពនិងវឌ្ឍនភាពនៃការគ្រប់គ្រងការងារអប់រំ(ការគ្រប់គ្រងមត្តេយ្យសាលា បឋមសិក្សានិងការអប់រំក្រៅប្រព័ន្ធ)។ បទអន្តរាគមន៍របស់លោកអ៊ូ ដារីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីខេត្តលើប្រធានបទ”បញ្ហាប្រឈមលើការងារផ្តល់សេវាវិស័យរៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដី។
បទអន្តរាគមន៍លោកផេង សិទ្ធីអភិបាលក្រុងបាត់ដំបងលើប្រធានបទបញ្ហាសម្រាមក្នុងក្រុង។បទអន្តរាគមន់របស់លោកឈឹម វិជរាប្រធានកសិកម្ម រុក្ខាប្រមាញ់និងនេសាទលើប្រធានបទបញ្ហារៀបចំផែនការដាំដុះនិងការគ្រប់គ្រងទឹកស្រោចស្រពស្រែនិងដំណាំ
រួមផ្សំ។បទអន្តរាគមន៍លោកតេង គឹមស៊ាននាយកស្តីទី ទីចាត់ការអន្តរវិស័យសាលាខេត្តលើប្រធានបទបញ្ហាការគ្រប់គ្រងដីសាធារណះរបស់រដ្ឋពាក់ព័ន្ធដីចំណីផ្លូវ ប្រឡាយ អាងទឹក ទំនប់ទឹក។បទអន្តរាគមន៍របស់លោកលឹម អ៊ីម៉េងអនុប្រធានការិយាល័យគ្រប់
គ្រងការអភិវឌ្ឍនិងសំណង់លើប្រធានបទទីក្រុងឆ្លាតនិងផែនការសកម្មភាពអនុវត្តសម្រាប់ក្រុងបាត់ដំបង។
ចុងក្រោយចំណាប់អារម្មណ៍និងអនុសាសន៍ណែនាំដល់អង្គសន្និបាតរបស់លោកអ៊ុយ រីប្រធានក្រុមប្រឹក្សាខេត្តនិងប្រសាសន៍ណែនាំបូកសរុបលទ្ធផលសន្និបាតដោយលោកងួន រតនះអភិបាលខេត្តដោយបានធ្វើកាកោតសរសើរដល់ខេត្តទាំងមូលដែលសម្រេចបាន
លទ្ធផលគួរជាទីមោទនភាព។
នៅក្នុងពិធីនេះដែរមានពិធីបំពាក់ឯកសណ្ឋាននិងសញ្ញាសក្តិជូនមន្ត្រីរាជការនិងបំពាក់គ្រឿងឥស្សរិយយសដល់មន្ត្រីរាជការដែលមានស្នាដៃល្អផងដែរ៕/B