Home ប្លែកៗ អតីតទាហានម៉ារ...

អតីតទាហានម៉ារីនអាម៉េរិកអាយុ ៦២ ឆ្នាំបំបែកឯតទគ្គកម្មពិភពលោកហ្គីណេសសម្រាប់ការហាត់ប្រាណក្បាច់ Planking បានជាង៨ម៉ោង

បុរសអាយុ ៦២ ឆ្នាំមកពីរដ្ឋអ៊ីលលីនណយបានបំបែកឯតទគ្គកម្មពិភពលោកហ្គីណេស ក្នុងនាមជាបុរសដែលចំណាយពេលយូរបំផុតក្នុងទប់លំនឹងខ្លួនក្នុងជំហរហាត់ប្រាណក្បាច់ Planking (ដេកផ្អឹបដីដោយប្រើចុងម្រាមជើងទាំងពីរនិងកំភួនដៃទាំងពីរទប់លំនឹងខ្លួន)។

កាលពីថ្ងៃទី ១៥ ខែកុម្ភៈ លោកចច ហ៊ូដ មកពីទីក្រុងណេបភើវីល បានទប់ជំហរខ្លួនក្នុងក្បាច់ Planking បានរយៈពេល ៨ ម៉ោង ១៥ នាទី និង ១៥ វិនាទី។

វាមានរយៈពេលយូរជាងរឿងភាគ Stranger Things របស់ទូរទស្សន៍ Netflix រដូវកាលទី ៣ ទៅទៀត។

លោកហ៊ូដបានកាន់កាប់តំណែងនេះកាលពីឆ្នាំ ២០១១ ហើយបន្ទាប់ពីបាត់វាក្នុងឆ្នាំ ២០១៦ កូនប្រុសទាំងបីរបស់គាត់បានជំរុញគាត់ឱ្យព្យាយាមបំបែកឯតទគ្គកម្មនេះម្តងទៀត។

ជោគជ័យនេះបានមកពីការហ្វឹកហាត់ ៧ ម៉ោងក្នុងមួយថ្ងៃក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ ក្នុងនោះរួមមានការឈរអង្គុយចុះឡើងចំនួន ៦៧៤.០០០ ដង ការអាវ៉ង់ចំនួន ២៧០.០០០ ដង និង ការហាត់ក្បាច់ Planking រយៈពេល ១០ ម៉ោង៕ ដោយ៖កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...