ប្រធានាធិបតីតួកគីបានប្រកាសនៅថ្ងៃអង្គារទី២៥ខែកុម្ភៈនេះថាគណៈប្រតិភូរុស្ស៊ីនឹងមកដល់នៅថ្ងៃបន្ទាប់នេះដើម្បីចាប់ផ្តើមកិច្ចពិភាក្សាឡើងវិញក្នុងបំណងបន្ធូរបន្ថយភាពតានតឹងប្រទេសស៊ីរី ភាគពាយព្យ។
លោកក៏បាននិយាយផងដែរថាគ្មានការឯកភាពណាមួយត្រូវបានធ្វើឡើងសម្រាប់កិច្ចប្រជុំ ” ចតុភាគី ” នៅខែក្រោយរវាងក្រុមមេដឹកនាំរបស់បារាំងអាល្លឺម៉ង់រុស្ស៊ីនិងតួកគីទេ។
ទោះយ៉ាងនេះក្តី លោករេសេប តាយយីប អឺដូហ្កាន ប្រធានាធីបតីតួកគីបាននិយាយថាមេដឹនាំរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីននៅតែអាចមកកាន់ប្រទេសតួកគីនៅសប្តាហ៍ក្រោយសម្រាប់កិច្ចប្រជុំទ្វេភាគី។
រហូតមកដល់ពេលនេះរដ្ឋាភិបាលក្រុងមូស្គូមិនទាន់បានបញ្ជាក់អំពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីនេះ ទៅកាន់ប្រទេសតួកគី នៅថ្ងៃទី៥ ខែមីនា ទេ។
ភាពតានតឹងបានកំពុងកើនឡើងខ្ពស់ចំពេលដែលកងកម្លាំងរដ្ឋាភិបាលស៊ីរីវាយលុកនៅទីក្រុងអ៊ីតលីបនិងផ្នែកខ្លះនៃខេត្តអាឡេបប៉ូដែលជាទឹកដីកាន់កាប់ដោយក្រុមឧទ្ទាម ដែលនៅសល់ចុងក្រោយនៅប្រទេសស៊ីរី។ កងកម្លាំងរដ្ឋាភិបាលបានកាន់កាប់ទីប្រជុំជននិងភូមិរាប់សិបកន្លែងនៅក្នុងការវាយលុកដែលគាំទ្រដោយរុស្ស៊ីចាប់តាំងពីខែធ្នូ។ មនុស្សជាង ៩០០.០០០នាក់បានរត់ភៀសខ្លួនចេញពីកន្លែងវាយប្រហាយុទ្ធដោយភាគច្រើននៃពួកគេនេះបានប្រមូលផ្តុំគ្នានៅតំបន់មួយនៅជិតព្រំដែនជាមួយប្រទេសតួគគី៕

លោករេសេប តាយយីប អឺដូហ្កាន ប្រធានាធីបតីតួកគី