ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​បន្ទាប់ពី​ឃើញ​គេ​ឈ្នះ​ប្រាក់រង្វាន់​បន្តបន្ទាប់​មក​បុរស​ពីររូប​ដែល​រស់នៅ​រាជធានី​ភ្នំពេញ​បាន​សាកល្បង​ចូលរួម​ផ្ញើ​សារ​ផ្សងសំណាង​មួយ​មាន​ឈ្មោះថា​”​ផ្ញើ​សារ​ឈ្នះ​ប្រាក់រង្វាន់​១​ម៉ឺន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ​”​។​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត​ទីបំផុត​បានឈ្នះ​ប្រាក់រង្វាន់​ម្នាក់ៗ​២​ម៉ឺន​ដុល្លារ​យ៉ាង​អស្ចារ្យ​។​

បុរស​មានសំណាង​ឈ្នះ​ប្រាក់រង្វាន់​នេះ​ម្នាក់​ឈ្មោះ​លោក​ទិ​ត​ចំរើន​សព្វថ្ងៃ​រស់នៅ​ភូមិ​សាមគ្គី​ទី​១​សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មានមុខរ​បរជា​អ្នកធ្វើ​នំ​លក់​តាម​រោងចក្រ​និង​បុរស​មួយរូប​ទៀត​ឈ្មោះ​លោក​ស៊ុន​ណុប​សព្វថ្ងៃ​រស់នៅ​ភូមិ​ក្នៀ​ត​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ ។​

​ក្នុងខណៈពេល​បុគ្គលិក​ក្រុមហ៊ុន​សែ​ល​កាត​បានធ្វើ​ការប្រគល់​ប្រាក់រង្វាន់​ដល់​គេហដ្ឋាន​លោក​ទិ​ត​ចំរើន​ដែល​បានឈ្នះ​ប្រាក់រង្វាន់​ចំនួន​២​ម៉ឺន​ដុល្លារ​បង្ហាញ​ក្តី​រីករាយ​យ៉ាងខ្លាំង​និង​ប្រាប់ថា​គាត់​មិន​នឹកស្មានថា​បានទទួល​ប្រាក់រង្វាន់​ច្រើន​បែបនេះ​សូម្បីតែ​បន្តិច​ឡើយ​កាល​ពីមុនមក​។​

​បុរស​រូបនេះ​បាន​ប្រាប់​ដែរ​ថា​“​ខ្ញុំ​នឹង​យកប្រាក់​រង្វាន់​នេះ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​វា​ជា​ប្រាក់រង្វាន់​អាចជួយ​ផ្លាស់ប្តូរ​ជីវភាព​រស់នៅ​របស់ខ្ញុំ​បាន​ច្រើនណាស់​ទៅ​ថ្ងៃ​ខាងមុខ​”​។​ដោយឡែក​លោក​ស៊ុន​ណុប​សព្វថ្ងៃ​រស់នៅ​ខណ្ឌមានជ័យ​បានឱ្យដឹង​ដែរ​ថា​លោក​និង​ក្រុមគ្រួសារ​ពិតជា​សប្បាយរីករាយ​ពីព្រោះថា​លោក​សព្វថ្ងៃ​ធ្វើការ​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ជួប​ការលំបាក​ក្នុង​ជីវភាព​គ្រួសារ​ផងដែរ​។​

​ហេតុនេះ​ប្រាក់រង្វាន់​ចំនួន​២​ម៉ឺន​ដុល្លារ​នេះ​អាចជួយ​លើក​ស្ទូ​យ​ជីវភាព​គ្រួសារ​របស់លោក​ឱ្យ​ធូរធា​ជាង​នេះ​ជាក់​ជាពុំខាន​៕S/


​ ​បុរស​រស់នៅ​រាជធានី​ភ្នំពេញ​២​រូប​ឈ្នះ​ប្រាក់រង្វាន់​ម្នាក់​ពីរម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន​សែ​ល​កាត​