ឥណ្ឌា​ទិញ​គ្រឿង​បរិក្ខា​យោធា​អាម៉េរិក​តំលៃ​ជាង​៣​ពាន់​លាន​ដុល្លារ​

228
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៥​កុម្ភៈ​ថា ឥណ្ឌា​នឹង​ទិញ​គ្រឿង​សម្ភារ​យោធា​អាម៉េរិក​តំលៃ​ជាង​៣​ពាន់​លាន​ដុល្លារ​។​

​ក្នុង​សន្និសីទកាសែត​រួមគ្នា​មួយ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ណា​រ៉េ​នដ្រា ម៉ូ​ឌី នៅ​ក្រុង​ញូ​វ ដែល​លី លោក​ដូណាល់ ត្រាំ បាន​និយាយថា អាម៉េរិក​ធ្វើការ​បែប​ស្ថាបនា​ជា​​មួយ​ប៉ា​គី​ស្ថាន​ដើម្បី​ប្រឆាំង​ភេរវកម្ម​នៅលើ​ទឹកដី​របស់​ខ្លួន​។​

​មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​ញូ​វដែល​លី​និង​វ៉ាស៊ីនតោន នៅ​មិនទាន់​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ណាមួយ​នៅឡើយ​ទេ​តែប្រ​​ទេស​ទាំង​ពីរ​នឹង​ចាប់ផ្តើម​ពិភាក្សា​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​ពិស្តារ​មួយ​។​

​លោក​ត្រាំ​ក៏​បាន​និយាយថា​លោក​បាន​ពិភាក្សា​ជាមួយ​លោក​ម៉ូ​ឌី អំពី​សារសំខាន់​នៃ​បណ្តាញ​5G​នៅ​ឥណ្ឌា​នៅមុន​ការដេញថ្លៃ​រលកធាតុអាកាស​នៅក្នុង​ប្រទេស​​នេះ​។​

​អាម៉េរិក​ហាម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ហួ​រវេ ដោយ​ខ្លាចក្រែង​ការប្រើប្រាស់​ឧបករណ៍​របស់​ក្រុមហ៊ុន​នេះ​អាច​បង្ក​ឱកាស​អោយ​ចិន​ធ្វើ​ចារ​កម្ម​ ​ជា​ការអះអាង​​ដែល​ទាំង​ក្រុមហ៊ុនហួរ​វេ​និងចិន បដិសេធ​។​ឥណ្ឌា ដែល​បណ្តា​ក្រុមហ៊ុន​ទូរគមនាគមន៍​របស់​ខ្លួន បាន​ប្រើ​ឧបករណ៍​ចិន​ជា​យូរ​មក​ហើយ​នោះ​នៅ​មិនទាន់​សំរេច​​ចិត្ត​យ៉ាង​ណា​នៅឡើយ​ទេ​៕

​ម៉ូ​ឌី និង​ត្រាំ ចាប់ដៃគ្នា ក្នុងអំឡុង​ជំនួប​នៅ​ក្រុង​ញូ​វ ដែល​លី កាលបី​ថ្ងៃ​២៥​កុម្ភៈ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ