ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖ក្រុមប្រឹក្សាខេត្តកាលពីព្រឹកថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២០បានបើកកិច្ចប្រជុំសាមញ្ញលើកទី១០អាណត្តិទី៣របស់ខ្លួនក្រោមអធិបតីភាពលោកឡុងសុវណ្ណប្រធានក្រុមប្រឹក្សាខេត្ត,លោកប្រាក់សុវណ្ណអភិបាលខេត្ត,លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត។ក្នុងនោះមានការចូលរួមពីមន្ត្រីក្រោមឱវាទខេត្តទាំងអស់។
កិច្ចប្រជុំមានការអនុម័តលើរបៀបវារៈចំនួន៥រួមមានពិនិត្យអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៩របស់ក្រុមប្រឹក្សាខេត្ត។ពិនិត្យអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែ កុម្ភៈ ឆ្នាំ ២០២០ និងរបាយការណ៍ប្រចាំឆ្នាំ២០១៩របស់រដ្ឋបាលខេត្ត។ពិនិត្យអនុម័តសេចក្តី,ប្រតិទិនការងារកសាងផែនការអភិវឌ្ឍខេត្ត,សេចក្តីព្រាងសេចក្តីសម្រេចស្តីពីគោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់រៀបចំកសាងផែនការអភិវឌ្ឍខេត្តរយៈពេល៥ឆ្នាំ២០២០និង២០២៤និងកម្មវិធីវិនិយោគបីរំកិល។
ក្នុងនោះក៏ត្រៀមរៀបចំសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩និងលើកទិសដៅបន្តការងារឆ្នាំ២០២០របស់រដ្ឋបាលខេត្តព្រះវិហារផងដែរ។លើសពីនេះលោកប្រធានស្នើសុំសមត្ថកិច្ចពាក់ព័ន្ធត្រូវចុះដោះស្រាបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានិងទន់ភ្លន់ចំពោះប្រជាពលរដ្ឋដែលក្នុងនោះបញ្ហាសំខាន់ៗដូចជាបញ្ហាដីធ្លី,បញ្ហាសំរាម,បញ្ហាទឹកស្អាត,ក៏ដូចបញ្ហានានា។
លោកប្រធានក្រុមប្រឹក្សាមានប្រសាសន៍លើការងារប្រតិភូកម្មអំណាចតួនាទីនិងធនធានដែលផ្ទេរមកថ្នាក់ក្រោមជាតិ ត្រូវប្រើប្រាស់ប្រកបដោយតម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាពខ្ពស់៕S/