Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រសួង​សេដ្ឋក...

ក្រសួង​សេដ្ឋកិច្ច​លិខិត​មួយ​ជូន​ដល់​គ្រឹះស្ថាន​អង្គរ​ដើម្បី​អនុវត្ត​វិធានការ​សម្រួល​ផលប៉ះពាល់​

​ដោយ​គូលែន​/​សៀមរាប​:​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានចេញ​លិខិត​មួយ​ជូន​ដល់​គ្រឹះស្ថាន​អង្គរ​ដើម្បី​អនុវត្ត​វិធានការ​សម្រួល​ផលប៉ះពាល់​លើ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​រយៈពេល​៤​ខែ​ចាប់ពី​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០២០​តទៅ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​អូន​ព័ន្ធមុនីរ័ត្ន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានចេញ​លិខិតផ្លូវការ​មួយ​ជូន​ដល់​គ្រឹះស្ថាន​អង្គរ​ឲ្យ​អនុត្ត​ន៍​ការ​បន្ថែមចំនួន​ថ្ងៃ​ជូន​ភ្ញៀវទេសចរ​ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ ដោយ​ពន្យា​រយៈពេល​ចូល​ទស្សនា​តំបន់​អង្គរ​សម្រាប់​ភ្ញៀវទេសចរ​បរទេស តាម​ប្រភេទ​សំបុត្រ ។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​សម្រាប់​ភ្ញៀវទេសចរ​បរទេស​ដែល​ចូល​ទស្សនា​តំបន់​អង្គរ​តាម​ប្រភេទ​សំបុត្រ ដូចជា ៖ ១.​សំបុត្រ​សម្រាប់​រយៈពេល​១​ថ្ងៃ អាច​ចូល​ទស្សនា​បាន​រយៈពេល​២​ថ្ងៃ , ២. សំបុត្រ​សម្រាប់​រយៈពេល​៣​ថ្ងៃ​អាច​ចូល​ទស្សនា​បាន​រយៈពេល​៥​ថ្ងៃ​និង​៣.​សំបុត្រ​សម្រាប់​រយៈពេល​៧​ថ្ងៃ​អាច​ចូល​ទស្សនា​បាន​រយៈពេល​១០​ថ្ងៃ​ដែលមាន​រយៈពេល​៤​ខែ​ចាប់ពី​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០២០​តទៅ ។

​ក្នុង​លិខិត​បានបញ្ជាក់​ទៀតថា​ការពន្យា​រយៈពេល​ចូល​ទស្សនា​តំបន់​អង្គរ​នេះ​គឺ​ដើម្បី​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​និង​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ឲ្យ​បន្ត​ស្នាក់នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កាន់​តែ​បាន​ច្រើន​ថ្ងៃ​ស្រប​ពេលដែល​វិស័យ​ទេសចរណ៍​នៅក្នុង​តំបន់​និង​ប្រទេស​កម្ពុជា​បានទទួល​រង​នូវ​ផលប៉ះពាល់​ក្នុងអំឡុងពេល​នៃ​ការ​ផ្ទុះឡើង​នូវ​ជំងឺ​ខូ​វិ​19(Covid19)​ដោយសារ​ភ្ញៀវទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​បាន​ផ្អាក ឬ​លុបចោល​ការធ្វើដំណើរ​ទេស​ចរណ៍​របស់ខ្លួន ។​

​សូមជម្រាបថា ប័ណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ​មាន​៣​ប្រភេទ ៖ ប័ណ្ណ​ចូល​ទស្សនា​១​ថ្ងៃ តម្លៃ​៣៧​ដុល្លារ​, ប័ណ្ណ​ចូល​ទស្សនា​៣​ថ្ងៃ មានតម្លៃ​៦២​ដុល្លារ និង​ប​ណ្ណ័​ចូល​ទស្សនា​៧​ថ្ងៃ មានតម្លៃ​៧២​ដុល្លារ ។​

​បញ្ជាក់​ផងដែរ​ថា​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​និង​សន្និសីទ​សារព័ត៌​មាននៅ​វិមាន​សន្តិភាព​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២០​ដោយ​សមាជិក​សំខាន់ៗ​មួយចំនួន​របស់​រាជ​រដ្ឋាភិបាល និង​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​។

​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បានប្រកាសថា​ផ្ទះសំណាក់​និង​សណ្ឋាគារ​ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​និង​មាន​សកម្មភាព​អាជីវកម្ម​ក្នុង​ខេត្តសៀមរាប​រាជរដ្ឋាភិបាល​នឹង​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​រយៈពេល​៤​ខែ​ចាប់ពី​ខែ​កម្ភៈ​រហូតដល់​ខែឧសភា ឆ្នាំ​២០២០ ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​បង្ហាញថា តាម​ការវាយតម្លៃ​បឋម វីរុស​កូ​រ៉ូ​ណា Covid-19 បានធ្វើ​ឲ្យ​វិស័យសេដ្ឋកិច្ច​សំខាន់ៗ ចំនួន​២​រង​ផល​ប៉ះ​ធ្ងន់​ជាងគេ​គឺ​វិស័យ​ទេសចរណ៍​និង​វិស័យ​កាត់ដេរ ខណៈដែល​នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០២០​នេះ វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ធ្លាក់ចុះ​ជាង​៦០​ភាគរយ ជាពិសេស​ទេសចរ​ចិន​ធ្លាក់ចុះ​ក្នុង​រង្វង់​៩០​ភាគរយ​ហើយ​ជាមួយគ្នានេះ​អា​ជី​កម្ម​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប មានការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ បើ​ធៀប​នឹង​គោលដៅ​ទេសចរណ៍​សំខាន់ៗ​ក្នុងប្រទេស ៕S/

រូបភាព​: ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចេញ​លិខិត​មួយ​ជូន​ដល់​គ្រឹះស្ថាន​អង្គរ ដើម្បី​អនុវត្ត​វិធានការ​សម្រួល​ផលប៉ះពាល់​លើ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យានអវកាស​ជប៉ុន​កំពុង​ហោះ​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ផ្សារ​ជនបទនៅ​ស្ទឹងត្រែង ត...

ដោយៈ សុខុម/ស្ទឹងត្រែងៈ ផ្...

ឃាត់ខ្លួន​បុគ្គលិក​ផ្នែក​...

ដោយៈ អង្គា​រ៍​ហេង/ភ្នំពេញ...

អា​ដុល អ៊ី​ត្លែរ ឈ្នះ​ឆ្ន...

​ប្រែ​សម្រួលៈ​វាសនា​៖ ​អ្...