Home កម្សាន្ត សួស វី​ហ្សា ន...

សួស វី​ហ្សា និង ថ​មមី ត្រៀម​យក​កូន ក្រោយ​សម្ពោធ​ហាង​

ភ្នំពេញ​៖ តារាចម្រៀង​ល្បី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​អ្នកនាង សួស វី​ហ្សា និង​លោក ថ​មមី ដែល​ទើប​រៀបការ​និង​បើកសម្ពោធ​ហាង​លក់​សម្លៀកបំពាក់​អស់​ជាង​១០​ម៉ឺន​ដុល្លារ​អាម៉េរិក​នោះ ក៏​ត្រៀម​មានកូន​មួយ​ដែរ​។

​ជាមួយគ្នា​នោះ អ្នកគាំទ្រ​របស់​នាង​ក៏​នាំគ្នា​សរសើរ​ផងដែរ​ថា ពិតជា​លឿន​មិន​ចាញ់​តារាចម្រៀង ឱក សុគន្ធ​កញ្ញា នោះទេ ក្រោយ​រៀប​មង្គលការ​កក្រើក​អស់អ្នក​សិល្បៈ​ភ្លាម ថ​មមី និង​សួស​វី​ហ្សា ទទួលបាន​ដំណឹង​ល្អ​ភ្លាម​ដោយ​ទទួលបាន​ចំណងដៃ​កូន​ក្នុង​ផ្ទៃ​លើកដំបូងហើយ​។​

​សូម​រំលឹកថា សួស វី​ហ្សា និង ថ​មមី បានសម្រេច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​កាលពី​ចុងខែវិច្ឆិកា​ឆ្នាំ ២០១៩ ក្រោម​វត្តមាន​ភ្ញៀវ​ជាង​១.០០០​នាក់ ។ ក្រោយ​រៀបការ​នឹង​វិល​ពី​ក្រេបទឹក​ឃ្មុំ នៅ​តំបន់​អ៊ឺរ៉ុប​ជាង​១​ខែ ថម មី និង​សួស វី​ហ្សា ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ម្តងទៀត​ក្រោយ ពី​ពួកគេ​បញ្ចេញ​ដំណឹង​ព​ពោះ​តំណក់ឈាម​រួមគ្នា​លើកដំបូង​។ ជុំវិញ​ដំណឹង​នេះ អ្នកគាំទ្រ​ពួកគេ​ជាច្រើន​បាន​ផ្ញើ​សារ​សាទរ​ជូន​អ្នក​ទាំងពីរ​ក្រោយពី​ដំណឹង​ព​ពោះ​តំណក់ឈាមរួមគ្នា​លើកដំបូង ត្រូវបាន​បង្ហាញ​។ ការ​ពពោះ​នេះ​ក្រោយពី​ពួកគេ​រៀបការ​បាន​៣​ខែ និង​ក្រោយពី​វិលត្រឡប់​ពី​ក្រេបទឹក​ឃ្មុំ​នៅ​តំបន់​អ៊ឺរ៉ុប​នោះ​។​

​តារា​សម្តែង​លោក ថ​មមី បាន​លើកឡើងថា ​មួយរយៈ​នេះ​លោក​មាន​អា​ការចម្លែក​ដោយ ចង់​ក្អួតចង្អោរ និង​ឃ្លាន​តែ​ម្ជូរ ដែលជា​ហេតុភេទ​នៃ​ការ​ចាញ់​ដូច​ចាស់ៗ​តែង​និយាយថា​ប្រពន្ធមាន​ផ្ទៃពោះ​ចាញ់​ប្តី​នោះ​។ លោក​ពិតជា​សប្បាយចិត្ត​ខ្លាំង​រក​អ្វី​ប្រៀ​មិនបាន​ក្រោយពី​ក្តី​ស្រមៃ ក្នុង​ជីវិត​បាន​ដូច​បំណង ដោយ​លោក និង​ភរិយា​ទទួលបាន​ចំណងដៃ​កូន​ជា​លើកដំបូង​។ លោ​កថា​លោក​បាន​ក្លាយជា​ប៉ា​គេ​ហើយ​ លោក​ពិតជា​អរគុណ​ចំពោះ​ភរិយា​ដែល​បាន​ពរពោះ ហើយ​លោក​សន្យាថា​នឹង​ថែរក្សា​កូន​និង​ភរិយា​ឲ្យ​បានល្អ និង​មើលថែ​ក្រុមគ្រួសារ​តូច​នេះ ឲ្យ​មាន​ក្តី​សុខ និង​សុភមង្គល​ជា​រៀងរហូត​។

​សូមបញ្ជាក់ថា លោក ថ​មមី និង អ្នកនាង សួស វី​ហ្សា បានរួម​គ្នា​បើកហាង​ធំ​មួយ​នៅ​ភ្នំពេញ​ថ្មី សែន​សុខ ​ដោយមាន​ទីតាំង​ទំហំ​ធំ​ទូលាយ មាន​លក់​សម្លៀកបំពាក់ មាន​ទាំង​យុវវ័យ​មាន ទាំង​បែប​ជំទង់ ដែល​នាំចូល​ពី​បរទេស មានដូចជា ចិន ហុងកុង ថៃ​ដោយបាន​បោះទុន វិនិយោគ​ចំណាយ​ប្រមាណ​ជាង ១០​ម៉ឺន​ដុល្លារ ៕ ដោយ​៖ បូ​រិ​ន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ព្យួរ​មុខតំណែង​មេបញ្ជាការ...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

​លោ​ស្រី កែ សួន​សុ​ភី ស ស...

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេ...

ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ​...

ក្រសួងផែនការ​បង្ហាញ​លទ្ធផ...

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេ...