ដោយៈសាតចាន់បុត្រ/មណ្ឌលគិរី៖ជនរងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុងចំនួន៤ខ្នងផ្ទះកាលពីព្រឹកថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២០សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីបាននាំយកអំណោយមនុស្សធម៌មួយចំនួនរបស់សាខាកាកបាទក្រហមខេត្តផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន៤គ្រួសារស្ថិតនៅភូមិចំរើនឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន៤ខ្នងស្មើនឹង៤គ្រួសារនាពេលនេះទទួលបានអំណោយមនុស្សធម៌មួយចំនួនពីសាខាកាកបាទក្រហមកម្ពុជាខេត្តក៏ដូចជាសប្បុរសជននានាដើម្បីជួយដោះស្រាយនូវការខ្វះខាតបានមួយរយៈពេលខ្លី។

នាឱកាសនោះលោកសាយម៉េងគីមបាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ៤គ្រួសារ រួមមាន៖ ក្នុងមួយគ្រួសារ ៖ អង្ករ,ទឹកត្រី, ទឹកស៊ីអ៊ីវ, ប្រេងឆា, មី, ត្រីខ, កន្ទេល, សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងនោះ ក៏មានការចូលរួមឧបត្ថម្ភពីសប្បុរសជន ផ្តល់ជូនគ្រួសាររងគ្រោះទាំង៤គ្រួសារនោះផងដែរ។

សូមបញ្ជាក់ថាតាមតាមរយបាយការណ៍របស់លោកស៊ិនវណ្ណវុឌ្ឍអភិបាលស្រុកកោះញែកបានឱ្យដឹងថាករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នងនៅភូមិចំរើនឃុំស្រែសង្គមស្រុកកោះញែកកាលពីវេលាម៉ោងប្រមាណជាជិត៧យប់ថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២០តែមិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សទេ៕S/
