ដោយៈគ្រញូង/បាត់ដំបងៈនាយខណ្ឌរដ្ឋបាលជលផលបាត់ដំបងបានឱ្យដឹងថាក្នុងខែមករាដើមឆ្នាំ២០២០កន្លងទៅនេះកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទបានចំនួន៥ករណីក្នុងភូមិសាស្ត្រស្រុកឯកភ្នំដែលជាស្រុកមានសភាពស្មុគ្រស្មាញព្រោះភាគច្រើននៅជាប់ព្រៃរនាមបឹងទន្លេសាប។
លោកជួងសុភានាយខណ្ឌរដ្ឋបាលជលផលបាត់ដំបងបានបញ្ជាក់ថានៅក្នុងខែមករាឆ្នាំ២០២០កន្លងទៅនេះខណ្ឌរដ្ឋបាលជលផលបានចុះបង្ល្រាបបទល្មើសនេសាទបានចំនួន៥ករណី។ក្នុងពេលចុះបង្ក្រាបម្តងៗយើងប្រើប្រាស់កម្លាំងសរុបមានដូចជាប៉ូលិសប៉េអឹមសឹករងស្រុកសហគមន៍នេសាទព្រមទាំងអាជ្ញាធរមូលដ្ឋានចូលរួមផងដែរ។
ចំពោះឧបករណ៍នេសាទដែលយើងរឹបអូសបានរួមមានសាច់មងចំនួន៤.១០០ម៉ែត្រស្បៃមុង៨០០ម៉ែត្រ បង្គោល២.៥៥០ដើមឡុក៣៥គ្រឿងលូស្បៃមុង១៥មាត់សម្រាស់៣.២០០ម៉ែត្រអាំងវែទ័រ១អាគុយ២ដងឆក់២០កានដាក់ត្រី១ត្រកា១និងលែងកូនត្រីចម្រុះចំនួន២១៥គីឡូក្រាមចូលទៅក្នុងបឹងធម្មជាតិវិញ។
លោកនាយខណ្ឌបានបញ្ជាក៎ថាចំពោះឧបករណ៍ល្មើសច្បាប់ដែលយើងរឹបអូសបានគឺយើងសម្រេចដុតកម្ទេចចោលនៅនឹងកន្លែងដើម្បីជាការព្រមានចំពោះជនខិលខូចមួយចំនួនកុំឱ្យប្រព្រឹត្តតទៅទៀត។ដើម្បីឱ្យមានការរាងចាលផងដែរ៕S/
រូបថតៈសមត្ថកិច្ចចម្រុះចុះបង្ល្រាបបទល្មើសនេសាទ លែងកូនត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញ ដុតកម្ទេចចោលឧបករណ៍នេសាទល្មើសច្បាប់