ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖សហគមន៍កសិកម្មតស៊ូសែនជ័យខេត្តព្រះវិហារបានទទួលជ័យលាភីលេខ១ជាសហគមន៍កសិកម្មឆ្នើមប្រចាំឆ្នាំ២០២០នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកាលពីព្រឹកថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២០។
លោករដ្ឋមន្ត្រីវេងសាខុនបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសហគមន៍កសិកម្មឆ្នើមឆ្នាំ២០២០និងពិធីប្រកាសទទួលស្គាល់សម្ព័ន្ឋសហគមន៍កសិកម្មកម្ពុជាដែលពិធីនេះក៏មានការអញ្ជើញពីលោកSaschaReebsលេខាទី១ស្ថានទូតអាល្លឺម៉ង់។លោកHardySchneiderនាយកកម្មវិធីសហព័ន្ធសហករណ៍រ៉ៃអៃសិនអាល្លឺម៉ង់(DGRV)ប្រចាំកម្ពុជា។
លោក,លោកស្រីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធអ្នកនាងកញ្ញាភ្ញៀវកិត្តិយសជាតិ-អន្តរជាតិនិងបងប្អូនកសិករតំណាងសហគមន៍កសិកម្មប្រមាណ៥០០នាក់។មានចំណាប់អារម្មណ៍ប្រកបដោយខ្លឹមសាររបស់លោកHardySchneiderនិងលោកSaschaReebsបានបង្ហាញយ៉ាងច្បាស់ពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជំនួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេសនិងហិរញ្ញប្បទានឥតសំណងរបស់ប្រទេសអាល្លឺម៉ង់។
សម្រាប់ធ្វើការអភិវឌ្ឍលើវិស័យអាទិភាពសំខាន់ៗក្នុងនោះក៏មានវិស័យកសិកម្មផងដែរដែលការអភិវឌ្ឍន៍នេះបានចូលរួមចំណែកប្រកបដោយផ្លែផ្កាក្នុងការជួយជ្រោមជ្រែងដល់កំណើនសេដ្ឋកិច្ចសន្តិសុខស្បៀងនិងស្ថិរភាពសង្គមនាពេលបច្ចុប្បន្ន។បន្ទាប់មកលោកងិនឆាយប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានរាយការណ៍ជូនអង្គពិធីជ្រាបអំពីការរៀបចំសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជានិងដំណើរការនៃការជ្រើសរើសសហគមន៍កសិកម្មឆ្នើមផ្តល់ជ័យលាភី និងវិញ្ញាសារប្រឡងជ្រើសរើស។
ទាក់ទងចំណុចនេះលោកស្នើឱ្យDGRVជួយបន្តផ្តល់កិច្ចសហការជាមួយអគ្គនាយកដ្ឋានកសិកម្មដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍សហគមន៍កសិកម្មក៏ដូចជាការជួយគាំទ្រដល់សម្ព័ន្ធសហគមន៍កសិកម្មឱ្យដំណើរការបានល្អសំដៅចូលរួមអភិវឌ្ឍន៍សហគមន៍កសិកម្មឱ្យមានការរីកចម្រើននាពេលអនាគត។
សូមជម្រាបជូនថា សម្រាប់ឆ្នាំនេះជ័យលាភីលេខ១: បានទៅសហគមន៍កសិកម្មតស៊ូមានជ័យ។ លេខ២សហគមន៍កសិកម្មអភិវឌ្ឍន៍,ស្រុកយើងលេខ៣:សហគមន៍កសិកម្មបុរីអភិវឌ្ឍន៍,លេខ៤:សហគមន៍កសិកម្មអញ្ញាញរូងសម័យថ្មី,និងលេខ៥:សហគមន៍កសិកម្មសម្រស់កំពង់ល្ពៅ។
យោងលើសេចក្តីត្រូវការជាក់ស្តែងឆ្នាំនេះក្រសួងសម្រេចជូនសហគមន៍កសិកម្មដែលទទួលបានជ័យលាភីទាំង៥ជាថវិកាវិញដើម្បីយកទៅប្រើប្រាស់តាមការចាំបាច់ក្នុងសហគមន៍របស់ខ្លួន។ដែលមានតាមលំដាប់លំដោយពីលេខ១ ដល់លេខ៥ ដូចតទៅ ១៦លានរៀល, ១០លានរៀល, ៨លានរៀល, ៦លានរៀល, និង៤លានរៀល, ព្រមទាំងប័ណ្ណសរសើរផងដែរ៕S/