• ក្របខណ្ឌ Champions League រដូវកាល២០១៩ / ២០២០
(03:00) Real Madrid vs Manchester City
(03:00) Lyon vs Juventus
វិភាគគូល្អ
Real Madrid vs Manchester City
វាមិនមែនជាចុងសប្តាហ៍ដ៏ល្អនោះទេសម្រាប់ក្រុម Real Madrid ខណៈពួកគេត្រៀមសម្រាប់ ការប្រកួតនៅក្របខណ្ឌឈមពានលីកជាមួយក្រុមម៉េនឆេស្ទ័រ ស៊ីធី។
ក្រុម Real ចាញ់ក្រុម Levante ១-០ កាលពីថ្ងៃសៅរ៍ ហើយថា លទ្ធផលនេះបានធ្វើឲ្យពួកគេ បាត់បង់តំណែងកំពូលនៅលើតារាងពិន្ទុនៅក្របខណ្ឌ La Liga ។នោះមិនមែនជាបញ្ហាតែមួយ គត់នោះទេ ខណៈពេលកីឡាករ អេឌិន ហាហ្សាដ (Eden Hazard) មានបញ្ហាកជើង ដូច្នេះនឹងអវត្តមានមួយរយៈ។
នៅពេលនេះ ក្រុម Real Madrid ត្រូវផ្តោតការយកចិត្តទុកដាក់លើការប្រកួតជុំទី១នៅវគ្គ១៦ ក្រុមចុងក្រោយ។ ពួកគេមិនសូវធ្វើបានល្អនោះទេ អំឡុងការប្រកួតជម្រុះក្នុងពូលហើយឈរ នៅលេខរៀងទី២ បន្ទាប់ពីក្រុម PSG ។ ក្រុមនេះធ្វើបានល្អមួយលើក ដោយយកឈ្នះក្រុម Galatasaray ៦-០។ ក្រុមពីរផ្សេងទៀតបានបញ្ចប់ដោយលទ្ធផលស្មើ គឺស្មើជាមួយក្រុម Club Brugge និងក្រុម PSG។
ជ័យជម្នះលើក្រុម Galatasaray គឺជាជ័យជម្នះតែមួយគត់ក្នុងទឹកដីនៅក្របខណ្ឌឆេមពាន លីកក្នុង៥ប្រកួតចុងក្រោយ។ ពួកគេនៅអាចរកបានគ្រាប់បាល់ ប៉ុន្តែក៏បន្តរបូតគ្រាប់បាល់ជាបន្តបន្ទាប់ផងដែរ ដោយរក្សាបានឃ្លីនស៊ីតត្រឹម១ប្រកួតក្នុង៥ប្រកួតចុងក្រោយ។
ចំណែកក្រុមម៉េនឆេស្ទ័រ ស៊ីធីវិញក៏មានបញ្ហាច្រើននៅក្រៅទីលានផងដែរ ជាពិសេសនៅពេលគេនិយាយដល់ក្របខណ្ឌឆេមពានលីក។ ពួកគេនៅតែប្តេជ្ញាចិត្តយកឈ្នះការប្រកួតនេះ ប៉ុន្តែនៅមិនទាន់អាចឡើងដល់វគ្គផ្តាច់ព្រ័ត្រនៅឡើយទេ។ អ្វីដែលពួកគេខកចិត្តបំផុតនោះ គឺពួកគេត្រូវក្រុមអង់គ្លេសដូចគ្នាទម្លាក់ចេញពីក្របខណ្ឌកំពូលនេះ។
បន្ទាប់ពីដំណើរប្រកួតនៅលើទឹកដីរបស់ក្រុម Real ពួកគេនឹងត្រូវប្រកយតវគ្គផ្តាច់ព្រ័ត្រ ជាមួយក្រុម Aston Villa នៅថ្ងៃទី១ខែមីនា នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន EFL Cup ។ ប៉ុន្តែការយកឈ្នះក្រុម Aston villa ក៏មិនមែនជារឿងងាយស្រួលដែរ។
ក្រុមស៊ីធីធ្វើបានល្អ អំឡុងការប្រកួតជម្រុះក្នុងពូល ហើយមិនសូវមានបញ្ហាទេ។ ក្រុមនេះទើប ចាញ់១ប្រកួតក្នុង៨ប្រកួតចុងក្រោយនៅក្រៅទឹកដីនៅក្របខណ្ឌឆេមពានលីក ហើយក្រុមនេះ អាចរកបានគ្រាប់បាល់ក្នុង១៣ប្រកួតចំណោម១៥ប្រកួតចុងក្រោយ។ ក្រុមនេះខកខានរក មិនបានគ្រាប់បាល់ទេពេលប្រកួតជាមួយក្រុម Liverpool និងក្រុម Spurs ។ នេះគឺជាការប្រកួត ដ៏ជក់ចិត្តមួយ ហើយចាំមើលថា តើក្រុមណាមួយធ្វើបានល្អជាងនៅរាត្រីថ្ងៃពុធនេះ៕
ទស្សន: Real Madrid 3-2 Manchester City
Lyon vs Juventus
ក្រុម Juventus នឹងធ្វើដំណើរទៅប្រទេសបារាំងនៅសប្តាហ៍នេះ សម្រាប់ការប្រកួតជើងទី១ នៅវគ្គ១៦ក្រុមចុងក្រោយនៅក្របខណ្ឌឆេមពានលីក សម្រាប់ជំនួបជាមួយក្រុម Lyon ។
ក្រុមជើងឯកអ៊ីតាលីនៅក្របខណ្ឌ Serie A នឹងត្រូវប្រឈមនឹងការប្រកួតដ៏លំបាកមួយ ស្របពេលក្រុម Lazio និងក្រុម Inter Milan កំពុងប្រដេញតាមពីក្រោយខ្លួន។
ទម្រង់លេងដ៏ល្អរបស់កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo)ធ្វើឲ្យក្រុមនេះឈានមួយជំហានមុនក្រុមផ្សេង។ រ៉ូណាល់ដូ ស្ថិតក្នុងចំណោមកីឡាករដែលរកបានគ្រាប់បាល់ច្រើន ខណៈក្រុម Juventus យកឈ្នះក្រុម SPAL ២-១ កាលពីថ្ងៃសៅរ៍។
នេះគឺជាកាលះទេសះដ៏សំខាន់សម្រាប់កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ។ នេះគឺជា លើកទី១១ហើយ ដែលកីឡាកររូបនេះរកបានគ្រាប់បាល់ ហើយវាស្មើនឹងស្ថិតិរបស់កីឡាករ ហ្គាប្រ៊ីល បាទីស្ទូតា និង ហ្វាប៊ីអូ ហ្គាលៀរ៉េឡា។
ចំណែកក្រុម Lyon វិញជួបនូវរដូវកាលដ៏លំបាកជាងក្រុម Juventus ទៅទៀតដោយអវត្តមាន កីឡាករសំខាន់ដូចជា ម៉េមហ្វីស ឌីផេ (Memphis Depay) និង អាដេឡេដ (Adelaide) ដោយសារបញ្ហារបួស។ ក្រុមនេះមានជម្រើសប្រយុទ្ធមានកំណត់ស្របពេលរងសម្ពាធពី អ្នកគាំទ្ររបស់ខ្លួនកាន់តែខ្លាំង។
ទោះបីជាយ៉ាងណា ក្រុមនេះមានសំណាងជាប់មកដល់វគ្គ១៦ក្រុមចុងក្រោយនេះ ។ ភាពជោគជ័យមួយចំណែកធំបានមកពីគ្រាប់បាល់របស់កីឡាករ ម៉ូសា ដេមបេឡេ (Moussa Dembele) ដែលជំរុញពួកគេឲ្យស្វែងរកកៅអីនៅក្របខណ្ឌបាល់ទាត់កំពូលនេះ។
ដេមបេឡេ មិនទាន់រកបានគ្រាប់បាល់នៅក្របខណ្ឌឆេមពានលីកនៅឡើយទេ ប៉ុន្តែកីឡាករ រូបនេះរកបាន២០គ្រាប់នៅក្នុងលីកនៅរដូវកាលនេះ ហើយ ដេមបេឡេ គឺពិតជាគ្រោះថ្នាក់ មួយសម្រាប់គូប្រកួត។
៦ប្រកួតកន្លងមក ក្រុម Lyon ខកខានមិនបានឈ្នះលើក្រុម Juventus ។ ក្រុមនេះ ធ្វើមិនសូវបានល្អនៅវគ្គជម្រុះក្នុងពូល ហើយខកខានមិនបានឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយក្នុងបី លើកកន្លងមកហើយ។
ប៉ុន្តែក្រុមនេះចាញ់ត្រឹម៤ប្រកួតប៉ុណ្ណោះក្នុង១៨ប្រកយតនៅក្របខណ្ឌកំពូលនេះដោយអាច យកឈ្នះក្រុមស៊ីធីនៅពេលនោះ ហើយមើលទៅវាមិនមែនជារឿងងាយស្រួលទេសម្រាប់ក្រុម Lyon ៕
ទស្សន: Lyon 2-1 Juventus