ពេលថ្មីៗនេះ ដោយសារប្រទេសចិនបានជួបនឹងបញ្ហាជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណា ប្រភេទថ្មី ជនបរទេសខ្លះដែលជាទេសចរ និស្សិតបន្តការសិក្សា និងបុគ្គលិកក្រុមហ៊ុន មិនអាចចាកចេញពីខេត្តយូនណាន ។ ដោយសារបានទទួលការជួយពីស្ថាប័នកិច្ចការបរទេស និងសុខាភិបាលខេត្តយូនណាន អ្នកខ្លះបានត្រឡប់ទៅស្រុកកំណើតវិញ ហើយមានអ្នកខ្លះ ទៀតកំពុងស្នាក់នៅខេត្តយូនណាន ។ ពួកគេសុទ្ធតែនិយាយថា យើងមានចំណាប់អារម្មណ៍ ខ្លាំងចំពោះការយកចិត្តទុកដាក់ប្រកបដោយភាពកក់ក្តៅរបស់ខេត្តយូនណាន ។
នៅថ្ងៃទី ៦ ខែកុម្ភៈ បុគ្គលិកបារាំងពីរនាក់ ដែលធ្វើការនៅក្រុមហ៊ុនបរទេសមួយក្នុងស្រុក តឺឈីននៃមណ្ឌលស្វយ័តជនជាតិទីបេត៍ ទីឈីង ខេត្តយូនណាន ត្រូវជិះយន្តហោះទៅស្រុក កំណើតវិញ ។ មុននឹងឡើងយន្តហោះ គាត់ពីរនាក់ត្រូវគេងនៅក្រុងសាំងគ្រីឡាមួយយប់ ។ ក្រោយពីទទួលដំណឹងនេះ ការិយាល័យកិច្ចការបរទេសនៃមណ្ឌលទីឈីងបានផ្តល់ នូវសេវាកម្មយ៉ាងដិតដល់ ។
មន្ត្រីរាជការនៃការិយាល័យកិច្ចការបរទេសបានជូនដំណឹងអំពីស្ថានភាពជំងឺឆ្លងដល់ជនជាតិបារាំងទាំងពីរនាក់ ហើយបានជូនដំណឹងថា ដោយសារមានការគ្រប់គ្រងផ្នែកគមនាគមន៍ មានតែជិះយន្តហោះទើបអាចចាកចេញពីមណ្ឌលទីឈីង ហើយក៏បានផ្តល់ព័ត៌មានអំពី ជើងហោះហើរពីមណ្ឌលទីឈីងទៅក្រុងគុនមីង ។ មន្ត្រីរាជការចិនក៏បានស្នើឱ្យគាត់ពីរនាក់ នាំយកលិខិតបញ្ជាក់ ដែលផ្តល់ដោយស្ថាប័ននគរបាល និងមន្ទីរពេទ្យ ដើម្បីទទួលការពិនិត្យ នៅច្រកត្រួតពិនិត្យផ្សេងៗ ។ សព្វថ្ងៃ មិត្តបារាំងទាំងពីររូបបានត្រឡប់ទៅប្រទេសបារាំងវិញ ។
នៅថ្ងៃទី ២១ ខែមករា និស្សិតបរទេស ៤ នាក់នៃសាកលវិទ្យាល័យបច្ចេកវិទ្យា អ៊ូហាន ដែលមកពីប្រទេសសំប៊ី និងហ្កំប៊ី ទៅធ្វើទេសចរណ៍នៅក្រុងលីងជាំង ។ដោយសាររដ្ឋាភិបាល ចិនអនុវត្តគោលនយោបាយអំពីការបង្ការ និងគ្រប់គ្រងជំងឺឆ្លង និស្សិតបរទេសទាំង ៤ នាក់មិនអាចចាកចេញពីក្រុងលីជាំងបាន ។
បុគ្គលិកនៃការិយាល័យរដ្ឋបាលប្លុកតាយ៉ាន និងមន្ទីរគ្រប់គ្រងក្រុងបុរាណ លីជាំង បានផ្តល់ ការយកចិត្តទុកដាក់ដល់ពួកគេ ចំណែកគ្រូពេទ្យក៏បានជួយពិនិត្យសុខភាពឱ្យពួកគេយ៉ាង ហ្មត់ចត់ ។ នេះបានធ្វើឱ្យនិស្សិតបរទេសទាំង ៤ នាក់យល់ថា ក្រុងលីជាំងស្អាតណាស់ ហើយប្រកបដោយភាពកក់ក្តៅ ។ ពួកគេបានថតវីដេអូដើម្បីថ្លែងអំណរគុណចំពោះ ក្រុងលីជាំង ៕ (កាសែតយូនណាន ដេលី)