​ក្រុម​ឃ្លាំ​មើល​ស្ថានការណ៍​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៥​កុម្ភៈ​ថា​យ៉ាងហោច​ណាស់​ជន​ស៊ីវិល​២០​នាក់​បាន​ស្លាប់​នៅក្នុង​ការវាយប្រហា​ររ​បស់​របប​ស៊ី​រី​ទៅលើ​​គោលដៅ​ជា​ច្រើន​ដោយ​រួមទាំង​សាលារៀន​ផងដែរ នៅក្នុង​វាយ​រុល​លឿន​ទៅមុខ​ឥត​ឈប់​ប្រឆាំង​ទីតាំង​ធំ​ចុងក្រោយ​របស់​ក្រុមប្រឆាំង​នៅ​ប្រទេស​នេះ​។​

​ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី Observatory​បាន​និយាយថា​ការទម្លាក់​គ្រាប់បែក​គាំទ្រ​របប​នេះ​បានសម្លាប់​កុមារ​យ៉ាងហោចណាស់ ៩​នាក់​នៅ​ពេល​កង​​កម្លាំង​ស៊ី​រី​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នេះ​បាន​ធ្វើ​ការវាយលុក​យ៉ាង​ខ្លាំងក្លា​ដើម្បី​ដណ្តើម​កាន់កាប់​ទីក្រុង​អ៊ី​ត​លី​ប​ដែល​ជា​ទឹកដី​ចុង​ក្រោយ​ពី​ក្រុម​ឧទ្ទាម​និង​ក្រុម​ជី​ហាដ​នៅ​ស៊ី​រី​។​

​ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​នេះ​បាន​និយាយថា យ៉ាងតិចណាស់​ក្មេង​៦​នាក់​បាន​ស្ថិត​នៅក្នុង​ចំណោម​ជន​ស៊ីវិល​១០​នាក់​ដែល​ត្រូវបាន​សម្លាប់​នៅ​ទីប្រជុំជន​​មួយ​ភាគ​ខាងជើង​នៃ​ទីក្រុង​អ៊ី​ត​លី​ប​។ មនុស្ស​៤​នាក់​ផ្សេង​ទៀត ដោយ​រួមទាំង​ម្តាយ​ម្នាក់​និង​កូន​២​នាក់​របស់​គាត់​បាន​ស្លាប់​នៅ​ក្នុង​ការបាញ់​ដោយ​របប​ស៊ី​រី​ទៅ​​លើ​តំបន់​ប៊ីន​នីស​ភាគី​ឦសាន​នៃ​ទីក្រុង​អ៊ី​ត​លី​ប​។​

​ក្រោយមក​ក្រុម​អ្នកឃ្លាំមើល​នេះ បាន​រាយការណ៍​ថា​កងកម្លាំង​របប​នេះ​បាន​កាន់កាប់​ទីប្រជុំជន​ក្រុង​និង​ភូមិ​សរុប​ចំនួន​១៩ ឡើងវិញ ក្នុង​រយៈពេល​ជាង ៤៨ ម៉ោង​៕​ប្រែ​សម្រួល​សុខា​/sn

ផ្សែងហុយ​លើ​អគា​រន្ទាប់​ពី​មាន​ការវាយប្រហារ​តាម​អាកា​សដោយ​កងកម្លាំង​គាំទ្រ​របប​ស៊ី​រី​ទៅលើ​ភូមិ​មួយ ប្រទេស​ស៊ី​រី ភាគ​ពាយព្យ កាលពី​ថ្ងៃ​អង្គារ​