​ដោយ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ក្រុមហ៊ុន​CamAgriRubber​កាលពី​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២០​បានទទួល​ដំណើ​ទស្សនៈកិច្ច​ក្រុមនិស្សិត​មកពី​មហាវិទ្យាល័យ​សេដ្ឋកិច្ច​កសិកម្ម​និង​អភិវឌ្ឍ​ន៏​ជនបទ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចម្កា​ដូង​ចំនួន​១៣០​នាក់​ដើម្បី​សិក្សា​បំពេញ​ក្រេ​ឌី​ត​ដែលមាន​ក្នុង​កម្មវិធី​របស់​មហា​វិទ្យាល័យ​។​

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​បានឱ្យដឹងថា​ការសិក្សា​អាចឱ្យ​និស្សិត​ធ្វើការ​ស្វែងយល់​ដកស្រង់​នូវ​បទពិសោធន៍​ជាក់ស្ដែង​ដែល​កើតមាន​នូវ​មូលដ្ឋាន​ផ្ទាល់​និង​ផ្សារភ្ជាប់​ទ្រឹស្ដី​ដែល​បាន​សិក្សា​នៅក្នុង​មហាវិទ្យាល័យ​កន្លងមក​។​ពិសេស​សិក្សា​ជាក់ស្តែង​ផ្តោតលើ​ផលិក​ម្ម​ដំណាំ​កៅស៊ូ​ដំណាំ​ស្វាយចន្ទី​និង​ខ្សែចង្វាក់​ផលិតកម្ម​កែ​ច្នែ​ជ័រកៅស៊ូ​ក្រែប​។​

​លោក​ប្រធាន​មន្ទីរ​កសិកម្ម​បាន​បន្ត​ថា​ក្រុមហ៊ុន​CamAgriRubber​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អូ​ពោធិ​ឃុំ​រមណី​យ៏​ស្រុក​រវៀង​ខេត្ត​ព្រ​វិហារ​មាន​លោក​ស៊ឹម​ជ័យ​សិ​ទ្ឋ​ជានា​យក​ដែលមាន​សមត្ថភាព​ផលិត​កៅស៊ូ​ក្រែប​បាន​៤៥០​តោន​ក្នុង​មួយខែ​។​ក្រុមហ៊ុន​មាន​ចម្ការកៅស៊ូ​ផ្ទាល់ខ្លួន​ចំ​នួ​១៦០​ហិកតា​និង​បាន​ប្រមូល​ទិញ​ទឹក​ជ័រកៅស៊ូ​គ្រូ​សារ​ដែល​បាន​ដាំ​ដុះ​នៅ​ជិត​ទីតាំង​ក្រុមហ៊ុន​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន​បានផ្តល់​ការងារ​ជូន​ដល់​បុគ្គលិក កម្មករ​ជំនាញ កម្មករ​ចៀរ​ជ័រ​និង​អ្នកបើកបរ សរុប​បាន​ចំនួន​១២០​នាក់​ផងដែរ​៕S/​