ការធ្វើតេស្តវ៉ាក់សាំងវីរុសកូរ៉ូណាលើមនុស្សនឹងចាប់ផ្តើមនៅសហរដ្ឋអាម៉េរិកឆាប់ជាងការរំពឹងទុក

ក្រុមហ៊ុនផលិតឱសថ Moderna បានបញ្ជូនថ្នាំវ៉ាក់សាំងការពារវីរុសកូរ៉ូណាដំបូងរបស់ខ្លួនឱ្យទៅក្រុមអ្នកស្រាវជ្រាវរបស់រដ្ឋាភិបាលដើម្បីធ្វើតេស្ត ពោលគឺត្រឹម ៣ ខែប៉ុណ្ណោះបន្ទាប់ពីហ្សែនរបស់វីរុសកូរ៉ូណាថ្មីនេះបានកកើតឡើង។

ភាគហ៊ុនរបស់ក្រុមហ៊ុនជីវបច្ចេកវិជ្ជាមួយនេះបានកើនឡើងយ៉ាងខ្លាំងកាលពីព្រឹកថ្ងៃអង្គារទី២៥កុម្ភៈ គឺមួយថ្ងៃគត់បន្ទាប់ពីក្រុមហ៊ុននេះបាននិយាយថាខ្លួនបានផ្ញើដបថ្នាំវ៉ាក់សាំងទៅវិទ្យាស្ថានជាតិអាឡែរស៊ីនិងជំងឺឆ្លងដើម្បីធ្វើតេស្តនៅដំណាក់កាលដំបូងនៅសហរដ្ឋអាម៉េរិក។

មនុស្សជាង ៨០.០០០ នាក់បានឆ្លងរោគនេះនៅទូទាំងពិភពលោក ក្រោយវាផ្ទុះឡើងកាលពីចុងឆ្នាំមុននៅក្នុងប្រទេសចិន។

សរុប ៣៥ ករណីត្រូវបានរាយការណ៍នៅសហរដ្ឋអាម៉េរិក ហើយមនុស្សជាង ២.៦០០ នាក់បានស្លាប់ដោយសារវីរុសកូរ៉ូណានៅចិនដីគោក​ ក្នុងនោះមានពលរដ្ឋអាម៉េរិកម្នាក់ផងដែរ។

វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដើម្បីកម្ចាត់ប្រូតេអ៊ីន Spike នៅលើផ្ទៃនៃមេរោគ។ ប្រូតេអ៊ីននេះហើយដែលអនុញ្ញាតឱ្យមេរោគវាយលុកនិងឆ្លងចូលកោសិការបស់មនុស្ស។

ក្រុមអ្នកជំនាញធ្លាប់បានប្រាប់កាសែតដេលីមែលថា វឌ្ឍនភាពរបស់វ៉ាក់សាំងរំកិលទៅមុខយ៉ាងលឿន ប៉ុន្តែគេត្រូវចំណាយពេល ១៨ ខែឬច្រើនជាងនេះដើម្បីឱ្យវ៉ាក់សាំងដាក់ប្រើជាផ្លូវការបាន ទោះបីវាបង្ហាញពីសុវត្ថិភាពសម្រាប់ការប្រើប្រាស់ចំពោះមនុស្សក៏ដោយ៕ ដោយ៖ កញ្ញាដាលីស

កាលពីថ្ងៃអង្គារ ក្រុមហ៊ុនផលិតឱសថ Moderna បានបញ្ជូនដបថ្នាំវ៉ាក់សាំងឱ្យទៅអ្នកស្រាវជ្រាវដើម្បីធ្វើតេស្តលើមនុស្សនៅសហរដ្ឋអាម៉េរិក

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...