Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​កាមរី​...

រថយន្ត​កាមរី​ហាយ​ប្រ៊ីត​បើក​បុក​រះ​រថយន្ត​និង​ម៉ូតូ​ជាច្រើន​គ្រឿង បណ្ដាល​ឲ្យ​នារី​ម្នាក់​ស្លាប់ និង​៥​នាក់​ទៀត​របួសធ្ងន់​

ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: យ៉ាងហោចណាស់​មនុស្ស​ប្រុស​ស្រី​៥​នាក់​បាន​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​មន្ទី​រពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់ និង​នារី​ម្នាក់ទៀត​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​យ៉ាង​អាណោចអាធ័ម បន្ទាប់ពី​បុរស​ម្នាក់​បើក​រថយន្ត​កាមរី​ហាយ​ប្រ៊ី​ត ពណ៌​ត្រី​អ៊ី បុក​រះ​អ្នកដំណើរ ទាំង​រថយន្ត​ចត​នៅ​ច​ញ្ចើ​ម​ផ្លូវ និង​ម៉ូតូ​ជាច្រើន​គ្រឿង​ទៀត​នៅមុខ​អាហា​រដ្ឋា​នឫស្សី​ស្រស់ KTV រង​ការខូចខាត​យ៉ាងដំណំ ​បង្ក​ឲ្យមា​ន​ការភ្ញាក់ផ្អើល​ជាខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​រំលង​អធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សព​នារី​រងគ្រោះ​ខាងលើ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ ដោយ​នាង​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Zoomer X ពាក់​ផ្លាកលេខ កណ្ដាល 1X 7104 ជាមួយនឹង​បុរស​ម្នាក់​បាន​រងរបួស​ធ្ងន់​ផងដែរ​។​

​បើតាម​សាក្សី​ដែល​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​ហាយ​ប្រ៊ិ​ត ពណ៌​ត្រេអ៊ី គ្មាន​ផ្លាកលេខ បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ដូច​ហោះ លុះ​មកដល់​ត្រង់ចំណុច​មុខ​អាហា​រដ្ឋា​ន​ឫស្សី​ស្រស់ KTV ដែលជា​ចំណុច​ផ្លូវ​កោង​ផង ហើយ​រថយន្ត​បង្ក​មិន​បន្ថយល្បឿន​ក៏​ជ្រុល​ចង្កូត​ទៅបុក​រះ​ទាំង​អ្នកដំណើរ និង​រថយន្ត​មួយគ្រឿង​ម៉ាក​ព្រូស និង​ម៉ូតូ​ជាច្រើន​គ្រឿង​ដែល​ចត​ស្ងៀម​នៅមុខ​ហាង​ពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​បង្ក​ក្រឡាប់​ផ្ងារជើង​ឡើងលើ និង​ធ្វើ​ឲ្យ​រថយន្ត​ម៉ាក​ព្រូស ទាំង​ម៉ូតូ​នៅមុខ​ហាង​ជាច្រើន​គ្រឿង​រង​ការខូចខាត​យ៉ាងដំណំ ។ ក្នុង​ហេតុការណ៍​នោះ​ក៏​ធ្វើ​ឲ្យ​នារី​ម្នាក់​ស្លាប់​ភ្លាមៗ និង​ប្រុស​ស្រី​៥​នាក់​ទៀត​រងរបួស​ធ្ងន់​ផងដែរ ។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ​ដែល​របួសធ្ងន់​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត​ភ្លាមៗ រីឯ​តៃកុង​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​រង់ចាំ​ធ្វើការ​សាកសួរ និង​ទំនាក់ទំនង​ទៅខាង​ជំនាញ​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះមក​ធ្វើកា​វាស់វែង និង​ស្ទូច​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។ ដោយឡែក​សព​នារី​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ទុក​ប្រគល់​ជូនទៅ​សាច់ញាតិ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ថ្មីៗ! បញ្ជូនអ្នកបានរកឃេី...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖នៅល្...

វាលវែងនិងជួរភ្នំដងរែកយប់ន...

ដោយៈប.ខុន/   ភ្នំពេញៈនៅ...

ឈ្នួល​ច្រូត​ឡើងថ្លៃ ហើយ​ព...

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ...

អភិបាល​រាជធានី​ជួយ​ស្ថាបន...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...