Home ព័ត៌មានអន្តរជាតិ ពីមុន​កូរ៉េ​ធ...

ពីមុន​កូរ៉េ​ធ្វើ​ចត្តា​ឡីស័​ក​អ្នក ដំណើរ​ពីចិន ឥឡូវ​ចិន​ធ្វើ​ចត្តា​ឡីស័​ក​អ្នកដំណើរ​មក​ពី​កូរ៉េ​ នៅ​ពេល​អ្នក​ឆ្លង​កើន​ជាង​១​ពាន់​នាក់​

​ចិន​បាន​ធ្វើ​ចត្តា​ឡី​ស័ក​(​ដាក់​នៅ​ដាច់​ពី​គេ​ដើម្បី​តាមដាន​និង​ពិនិត្យ​សុខភាព​)​លើ​អ្នកដំណើរ​៩៤​នាក់​នាក់​មក​ពី​ក្រុង​សេ​អ៊ូ​ល​ បន្ទាប់​ពី​អ្នកដំណើរ​ជនជាតិ​ចិន​បី​នាក់​បង្ហាញ​រោគសញ្ញា​ក្តៅខ្លួន នេះ​បើ​តាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍​រដ្ឋ​ចិន​CCTV កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​២៦​កុម្ភៈ​។​

​យន្តហោះ​នៃ​ជើងហោះហើរ​Flight OZ349 មក​ពី​ក្រុង​សេ​អ៊ូ​ល​បាន​ចុះចត​នៅ​ទីក្រុង​ណាន​នី​ញ​ភាគ​ខាងកើត​ចិន​កាលពី​រសៀល​ថ្ងៃ​អង្គារ​។​

CCTV​បាន​និយាយថា​ អ្នកដំណើរ​ជនជាតិ​ចិន​ទាំង​បី​នាក់​ដែល​ក្តៅខ្លួន មិន​ដែល​បាន​ទៅ​ឬ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុង​វូ​ហាន ដែល​ជា​ប្រភព​ផ្ទុះ​Covid-19​ ឬក៏​ខេត្ត​ហ៊ូ​ប៉ី​ទេ​នៅ​ពេល​ថ្មីៗ​នេះ​។​

​កូរ៉េខាងត្បូង ឥឡូវ​ក្លាយជា​កន្លែង​ផ្ទុះ​ជំងឺឆ្លង​នេះ​ធំជាងគេ​នៅក្រៅ​ចិនដីគោក ដោយ​កាលពី​ថ្ងៃ​ពុធ​អាជ្ញាធរ​បាន​ប្រកាសថា​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​១៦៩​នាក់​​ទៀត ដែល​នាំ​ឲ្យចំនួន​អ្នក​ឆ្លង​Covid-19​នៅ​ទូទាំង​កូរ៉េខាងត្បូង​កើន​ដល់​១.១៤៦​នាក់​។​

​ជន​ទី​១១​បាន​ស្លាប់​ដោយ​ជំងឺឆ្លង​នេះ​នៅ​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​អង្គារ​។​

​ក្នុងពេល​ជាមួយគ្នា អាជ្ញាធរ​បាន​ទទូច​ឲ្យ​សារ​ណ​ធារ​ជន​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​ណែនាំ​ឲ្យ​ប្រជាជន​នៅក្នុង​ផ្ទះ​បើ​ក្តៅខ្លួន ឬ​ចេញ​រោគ​សញ្ញា​ផ្លូវ​​ដង្ហើម​។​សភា​កូរ៉េខាងត្បូង​ក៏​លុបចោល​សម័យប្រជុំ​កាលពី​ថ្ងៃ​អង្គារ ដោយសារ​អគារ​សភា​បិទទ្វារ​ដើម្បី​ធ្វើ​អនាម័យ​ក្រោយពី​មាន​របាយការណ៍​ថា​មនុស្ស​ឆ្លង​វីរុស​​ម្នាក់​បាន​ចូល​ប្រជុំ​ក្នុង​សភា​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

ប្រធានាធិបតី​កូរ៉េខាងត្បូង​និង​សមាជិក​គណៈរដ្ឋមន្ត្រី​ធ្វើការ​ស្មឹង​ស្មា​ធមុន​ដឹកនាំ​ប្រជុំ​ពិសេស​ស្តី​ពី​ការរក​វិធានការ​ទប់ស្កាត់​Covid-19​កាលពី​ថ្ងៃ​អង្គារ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលខេត្ត ចុះ​ត្រួតពិនិ...

ដោយៈ គ្រញូង / បាត់ដំបងៈ ន...

ផលិតកម្ម​ថោ​ន​នឹង​បើក​ព្រ...

​ដោយ​: បូ​រិ​ន / ភ្នំពេញ​...

នាំ​នារី​កោសខ្យល់ បួន​នាក...

ដោយៈ មុនី​រ័ត្ន/ភ្នំពេញៈ ...

គោ​ជាង ១០០ក្បាល ក្នុង​ខេត...

ដោយៈ បូកគោ/កំ​ពតៈ ប្រជាកស...