ប្រមុខ​រាជរដ្ឋាភិបាល​នឹង​ប្រើ​យន្តហោះ​ទៅ​ដឹក​វត្ថុធាតុដើម​ពី​ចិន​មក​កម្ពុជា​

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អះអាងថា កម្ពុជា​អាច​ប្រើ​យន្តហោះដើម្បី​ជួយ​ដល់​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍នៅក្នុង​ពិធី​បើកសម្ពោធ​ផ្លូវ​លេខ​៥៨ នា​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ខេត្តបន្ទាយមានជ័យ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា កម្ពុជា​អាច​ប្រើ​យន្តហោះ​ទៅ​ដឹក​វត្ថុធាតុដើមពី​ប្រទេស​ចិន មកកាន់​កម្ពុជា​ឲ្យ​បាន​ឆាប់ ដើម្បី​ទប់ស្កាត់​ការបិទ​រោងចក្រ​នៅ​កម្ពុជា​។​

​សម្តេច​មានប្រសាសន៍​ប​ញ្ជា​ក់ថា “​យើង​អាច​ប្រើ​យន្តហោះ​ចិន និង​យន្តហោះ​កម្ពុជា បញ្ជូនទៅ​ដឹក​វត្ថុធាតុដើម​ជា​ក្រណាត់​ពី​ប្រទេស​ចិន​មក​ផ្គត់ផ្គង់​រោងចក្រ​នៅ​កម្ពុជា បើទោះបីថាយើង​ត្រូវ​ខាតបង់​មួយចំនួន​លើ​ការដឹកជញ្ជូន ប៉ុន្តែ​ជំនួស​មកវិញ​នូវ​ការរក្សាបាន​នូវ​ការងារ​ធ្វើ និង​ប្រាក់ចំណូល​របស់​កម្មក​រ និង​ចង្វាក់​ផលិតកម្ម​របស់​រោងចក្រ ដែល​អាចឱ្យ​រោងចក្រ​មាន​ផលចំណេញ​តទៅទៀត ​នេះ គឺជា​ការឆ្លើយតប​មួយ​សម្រាប់​យើង​”​។​

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​បានលើកឡើងថា ដោយសារ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ប្រើប្រាស់​វត្ថុធាតុដើម​ជា​ក្រណាត់​ប្រមាណ ៦០​ភាគរយ ដោយសារ​ទទួល​ប៉ះពាល់​នៃ​ការរីក COVID-19​។ កម្ពុជា​បាន​ប្រឈមមុខនឹង​ចំពោះ​ចំណុច​ប្រឈម​នេះ​ ស្ថាប័ន​ពាក់​ពន្ធ នៃ​ភាគី​ចិន​បាន​កំពុងតែ​សម្របសម្រួល​រក​វិធានការ​គ្រប់បែបយ៉ាងបញ្ជូន​វត្ថុធាតុដើម​មក​កម្ពុជាឱ្យបាន​លឿន ដើម្បី​កាត់បន្ថយ​ការ​ខូច ខាត​របស់​ក្រុមហ៊ុន​ ដើម្បី​កាត់បន្ថយ​ការខាតបង់​ឲ្យ​នៅ​កម្រិតទាប​បំផុត​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ ហ៊ុន សែន អបអ...

ដោយៈ តារា​រិ​ទ្ធ / ភ្នំពេ...

សម្ដេច​ក្រឡាហោម ស ខេង ៖ ម...

ដោយ​:​មុនី​រ័ត្ន / ភ្នំពេ...

សាលាឧទ្ធរណ៍​ទាត់ចោល​ពាក្យ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សួន​បណ្ដុំ​សហគ្រាស​ធុន​តូ...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...