ដោយ: ប.ខុន / ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញសម្រុកជីកកាយដឹក និងបូមស្តារដីដុះថ្មីនៅតំបន់ចុងជ្រោយចង្វា ធ្វើយ៉ាងណាឱ្យបានល្អប្រសើរឡើងវិញដល់ចរន្តទឹកហូរចូលបឹងទន្លេសាបការបំលាស់ទីរបស់មច្ឆាជាតិ និងផ្លូវនាវាចរណ៍ក្នុងតំបន់ចតុមុខនាររដូវវស្សាខាងមុខនេះ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ថា ការជីកកាយបូមស្តារដីល្បាប់ដុះនៅចុងជ្រោយចង្វា ដែលកំពុងមានសកម្មភាពយ៉ាងមមាញឹក នឹងធ្វើឱ្យបានល្អប្រសើរឡើងវិញ ដល់ចរន្តទឹកហូរចូលបឹងទន្លេសាប ការបំលាស់ទីរបស់មច្ឆាជាតិ (ពីទន្លេមេគង្គចូល ទន្លេសាប និងពីទន្លេសាបចូលទន្លេមេគង្គ) និងផ្លូវនាវាចរណ៍នៅក្នុងតំបន់ចតុមុខ រដូវវស្សាខាងមុខ។
លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ពេលនេះក្រុមការងារកំពុងសម្រុកជីកកាយយកដីដុះនៅចុងជ្រោយចង្វា ឱ្យនៅទាបដើម្បីបើកផ្លូវ(ទន្លេសាប) ទឹកឱ្យធំនិងជ្រៅតាមការដែលអាចធ្វើទៅបាន និងបូមស្តាររំលាយកូនកោះ ដែលដុះថ្មីឡើងវិញនៅក្នុងតំបន់ចតុមុខ។
មន្ត្រីក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញមួយរូប បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៥ខែកុម្ភៈថា ការជីកកាយដីដុះនៅផ្នែកលើគោកដោយដឹកចេញ គឺធ្វើបានច្រើនតាមប្លង់បច្ចេកទេសរបស់ក្រសួងធនធានទឹក។ ចំណែកឯកូនកោះ ដុះថ្មីនៅក្នុងទឹកនៅចុងជ្រោយចង្វារដែលពីបាកក្នុងការយកចេញបំផុតនោះ នៅពេលនេះក្រុមការងារបានប្រើប្រាស់គ្រឿងចក្រដាក់នៅលើសាឡង់ចំនួន២គ្រឿង ធ្វើការចាប់បញ្ជូនបន្តគា្នទៅដាក់លើគោកហើយរង់ចាំរហូតដល់ស្ងួត ទើបដឹកចេញ បន្ត តាមរថយន្តទៅដាក់នៅកន្លែងផ្សេង។
គួររំលឹកឱ្យដឹងថាបញ្ហាដីដុះនៅចុងជ្រោយចង្វារលយរហូតដល់កណ្តាលតំ បន់ទន្លេចតុមុខនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីលើកឡើង នៅក្នុងពិធីសម្ពោធសមទ្ធផលនានានៅតំបន់ជ្រោយចង្វា កាលពីក្នុងឆ្នាំ២០១៥ ថាវាជាឧបស័គ្គដល់ចរន្តទឹកហូរចូលបឹងទន្លេសាប ចរាចររបស់ត្រីចេញចូល បឹង ទន្លេ និងជាឧបសគ្គដល់ផ្លូវនាវាចរណ៍ ចាំបាច់ត្រូវធ្វើការបូមស្តារចេញដោយរដ្ឋបាលរាជធានីភ្នំពេញជាអ្នកអនុវត្ត និងមានកិច្ចសហការបច្ចេកទេសពីក្រសួងធនធានទឹក។
តំបន់ខាងលើនេះត្រូវបានគេមើលឃើញរដ្ឋបាលរាជធានីភ្នំពេញ បានយក ចេញជាបន្តបន្ទាប់ច្រើនឆ្នាំមកហើយទើបធ្វើឱ្យដីដុះនៅសល់កម្ពស់ទាប តែកោះដុះថ្មីរាល់ឆ្នាំនៅចុងជ្រោយនេះ មិនទាន់បានយកចេញទេដោយសារវាលំបាកនិង ត្រូវចំណាយច្រើន ទោះជាយ៉ាងណាកោះដុះថ្មីកាន់តែខ្ពស់និងមានកន្ទុយកាន់តែ វែងនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញសម្រេចឱ្យយកចេញតាមលទ្ធភាពដែល អាចកបាន។
តាមការសិក្សាថ្មីរបស់ផ្នែកជំនាញក្រសួងធនធានទឹកនិងឧតុនិយមកាលពីចុងឆ្នាំ២០១៩បានបង្ហាញឱ្យឃើញថា ការវាស់វែងបាទទន្លេកាលពីចុងឆ្នាំ២០១៩ ពិនិត្យជារួមដីល្បប់ ខ្សាច់,ខ្សាច់ល្បប់ភក់(គិតត្រឹមនីវ៉ូក្រិតកម្ពស់បាទទន្លេ៩ម៉ែត្រ ឃើញមានការដុះកើនឡើងបន្ថែមទៀត ដោយដីគោកផ្នែកខាងលើមានទំហំប្រមាណ ជ១៥,៣៤ហិកតាប្រហាក់ ប្រហែលនឹងឆ្នាំ២០១៥ តែកម្រិតដីដុះកើន ឡើងពី០,៥០ម៉ែត្រទៅមួយម៉ែត្រ និងបរិមាណដីល្បប់ដុះកើនឡើងប្រមាណជា ១២៥.០០០ម៉ែត្រគូប។
ឯផ្នែកដីដុះក្នុងទឹកមានទំហំប្រមាណជា ២៥,៥៦ហិកតា មានការកកដុះ បន្ថែមទៀតពី០,៦០ម៉ែត្រទៅ១,២០ម៉ែត្រ និងមានបរិមាណដីល្បប់ ល្បប់ខ្សាច់ ខ្សាច់ និងខ្សាច់ល្បប់ភក់មានប្រមាណជា២៦៧.០០០ម៉ែត្រគូប។
ផ្នែកនៅក្រោមទឹកមានការដុះលយចូល(តំបន់ចតុមុខ)ប្រមាណជា១៤,២៨ ហិកតានិងមានកម្រាស់ពី០,៧០ម៉ែត្រទៅ១,៥០ម៉ែត្រស្មើប្រមាណជា១៩៣.០០០ ម៉ែត្រគូប។ សរុបការដុះដីល្បប់ខ្សាច់, ខ្សាច់ល្បប់ភក់ទាំងបីផ្នែកខាងលើ មានការ កើនឡើងដល់ប្រមាណ ៥៨៥.០០០ម៉ែត្រគូបនិងបើគិតសរុបដីដុះនៅចុងជ្រោយ ចង្វារក្នុងតំបន់ទាំងបីគិតត្រឹមនីវ៉ូកម្ពស់បាទទន្លេ៩ម៉ែត្រ មានបរិមាណសរុបរហូត ដល់ ២. ០៨៥.០០០ម៉ែត្រគូប។
ការសិក្សានៅក្នុងឆ្នាំ២០១៥ ដោយក្រសួងធនធានទឹកនិងឧតុនិយម ដើម្បី បូមស្តារយកដីដុះចេញ ធ្វើមាននិរន្តរភាពទន្លេចតុមុខ បានបង្ហាញឱ្យឃើញថា ដី ដុះផ្នែកលើគោកមានទំហំប្រមាណជា ១៤.២២ហិកតា ដីដុះលយចូលទន្លេផ្នែក ក្រោមទឹកមានទំហំប្រមាណជា ៣៩,២៨ហិកតា សរុបបរិមាណដែលត្រូវយក ចេញក្នុងផ្នែកទាំងពីរមានចំនួនប្រមាណជា១.៥០០.០០០ហិកតា៕ ល