​តើ​អ្នក​កំពុង​ជួប​បញ្ហា​កម្រិត​នៃ​អ័រម៉ូន estrogen ឡើង​ខ្ពស់​មែន​ទេ​? កម្រិត​នៃ​អ័រម៉ូន estrogen ឡើង​ខ្ពស់​ខុសធម្មតា​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេងទៀត​គួរឱ្យ​ព្រួយបារម្ភ​។ ក្រៅពី​ការប្រើប្រាស់​ថ្នាំ អ្នក​ក៏​អាច​រក្សា​កម្រិត​ធម្មតា​នៃ​អ័រម៉ូន estrogen តាមរយៈ​របប​អាហារ ផងដែរ​។

១. បន្លែ​ប្រភេទ Cruciferous
រួមមាន​ស្ពៃក្ដោប ប្រូ​ខូ​លី ឬ​ផ្កា​ខាត់ណា​ខៀវ ពន្លក​ផ្កា​ស្ពៃ និង​ផ្កា​ខាត់ណា​ជាដើម​សុទ្ធ​តែមានផ្ទុក​សមាសធាតុ sulfur ក៏ដូចជា indole-3-carbinol ដែល​ជួយ​កាត់បន្ថយ​កម្រិត​នៃ​អ័រម៉ូន estrogen បាន​យ៉ាង​ប្រសើរ​។​

២. ផ្លែ​ប៉ោម​
ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ស​សៃ​! ក្រៅពី​ជួយ​កាត់បន្ថយ​កម្រិត​នៃ​អ័រម៉ូន estrogen ហើយ​នោះ ការទទួល​ទាន​ផ្លែ​ប៉ោម​ក៏​ទប់ស្កាត់​ការ​ស្រូបយក​ផងដែរ​។​

៣. ការ៉ុត​
មាន​ផ្ទុក​សារធាតុ beta-carotene ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ ដែល​បង្កឡើង​ដោយសារ​កម្រិត​នៃ​អ័រម៉ូន estrogen ខ្ពស់​ខុសធម្មតា​។​

៤. គ្រាប់ល្ង​
ជា​ប្រភព​នៃ​សារធាតុ lignans ដែល​ជួយ​រក្សា​កម្រិត​ត្រឹមត្រូវ​នៃ​អ័រម៉ូន estrogen ក្នុង​រាងកាយ​។ ដូច្នេះ​កុំ​រួមបញ្ចូល​គ្រាប់ល្ង​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​

៥. សណ្ដែកសៀង​
ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ phytoestrogens ដែល​ជួយ​រារាំង​ការផលិត​អ័រម៉ូន estrogens របស់​រាងកាយ​៕ ដោយៈ health.com.kh