ចិន​ចូលដល់​ដំណាក់កាល​អ្នក​ជា​ច្រើន​ជា​ងអ្នក​ឆ្លង​, ២៩.៧០០​នាក់​ហើយ​ជា​ចេញពី​មន្ទីរពេទ្យ​

​ចំនួន​មនុស្ស​ស្លាប់​ពី​កូរ៉ូណា​វីរុស​Codiv-19​នៅ​ចិនដីគោក​បាន​កើន​ដល់​២.៧១៥​នាក់​នៅ​ពេល​ចំនួន​អ្នក​ជំងឺឡើង​ហួស​៧៨.០០០​នាក់ តែ​អ្នកជា​ចេញ​ពី​មន្ទីរពេទ្យ​​មាន​ចំនួន​ជាង​២៩.៧០០​នាក់​។​

​យោង​តាម​គណៈកម្មាធិកា​រ​សុខាភិបាល​ជាតិចិន ទិន្នន័យ​មកពី​៣១​ខេត្ត​របស់​ចិន​បង្ហាញថា បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​នេះ​៧៨.០៦៤ ស្លាប់​២.៧១៥​នាក់​និង​២៩.៧៤៥​នាក់​បាន​ជា​ពី​ជំងឺ​Codiv-19​។​

​ចិន​កាលពី​ថ្ងៃ​ពុធ​ទី​២៦​កុម្ភៈ​ បាន​រាយ​ការ​ណា៍រ​ស្លាប់​៥២​នាក់​បន្ថែម ជា​ចំនួន​ទាប​បំផុត​ធៀប​នឹង​ចំនួន​ស្លាប់​ដោយ​Covid-19​នៅ​រយៈពេល​៣​សប្តាហ៍​មក​នេះ ​​រី​ឯ​ចំនួន​ឆ្លង​ក៏​ទាប​គឺ​៤០៦​នាក់​សម្រាប់​ថ្ងៃ​អង្គារ​។​

​តួលេខ​ឆ្លង​នេះ បង្ហាញ​ការឆ្លង​នៅ​ចិន​ធ្លាក់ចុះ​ជា​ថ្មី ដោយ​ខេត្ត​ជាច្រើន​មិន​បាន​រាយការណ៍​អ្នក​ឆ្លង​វីរុស​បន្ថែម​ទេ​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ​។​ឥឡុវ​វា​ចូល​ដល់​ដំណាក់​​កាល​អ្នក​ជា​ប្រចាំ​ថ្ងៃ​ច្រើនជាង​អ្នក​ឆ្លង អស់​ពេល​៨​ថ្ងៃ​ជាប់​គ្នា​។​

​កាលពី​ថ្ងៃ​អង្គារ មនុស្ស​២.៤២២​នាក់​បាន​ជា​ចេញពី​មន្ទីរពេទ្យ ​នៅ​ពេល​អ្នក​ឆ្លង​ថ្មី​មានតែ​៤០៦​នាក់​។​សរុប​អ្នក​ឆ្លង​Covid-19​ចំនួន​២៩.៧៤៥​នាក់​ត្រូវបាន​ព្យា​​បាល​ជា​និង​ចេញពី​មន្ទីរពេទ្យ​គិត​ត្រឹម​ចុង​ថ្ងៃ​អង្គារ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

គ្រូពេទ្យ​ព្យាបាល​អ្នក​ជំងឺCovid-19​នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី​ដែលស្ថានភាពឆ្លងជំងឺនៅធ្ងន់ធ្ងរនៅឡើយ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រុមការងារ​ជំនាញ​ក្រសួងទ...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក...

រដ្ឋបាល​ខេត្តសៀមរាប ចែក​ម...

ដោយៈ បាយ័ន/សៀមរាបៈ នៅវេលា...

ទេសាភិបាល​ធនាគារជាតិ​ចូលរ...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ...

រដ្ឋបាល​ខេត្តសៀមរាប ដាក់​...

ដោយៈ បាយ័ន/សៀ​បរាបៈ តាម​អ...