ដោយ:គូលែន/សៀមរាប ៖ សិស្សវិទ្យាល័យស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប បានដួលសន្លប់ពេលកំពុងរៀន ចំនួន៥នាក់ ដោយមិនដឹងមូលហេតុ ។ករណីសិស្សសាលាវិទ្យាល័យស្វាយលើ ដួលសន្លប់ខាងលើនេះ បានកើតឡើងកាលពី វេលាម៉ោង៩និង៣០​នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ ២០២០នេះ។

លោកវរេសនីយ៍ទោ ស៊ុន ថៃ អធិការរងនគរបាលស្រុកស្វាយលើ បាននិយាយថា វិទ្យាល័យស្វាយលើ ស្ថិតក្នុងភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប មានករណីសិស្សសាលាដូលសន្លប់ដោយមិនដឹងមូលហេតុបន្ថែមទៀត ចំនួន៥នាក់។

លោកបានបន្តថា សិស្សទាំងនោះគឺមានទី១. /ឈ្មោះ ណន រដ្ឋា ភេទ ស្រី អាយុ ១៥ ឆ្នាំ រស់ភូមិតាពេញ ឃុំខ្នងភ្នំ ជាសិស្សថ្នាក់ទី៩(ក) , ទី២ /.ឈ្មោះ ឈូក ស្រី មុំ ភេទស្រី អាយុ ១៦ ឆ្នាំ នៅភូមិ អន្លង់ ធំ ឃុំ ខ្នង ភ្នំ ជាសិស្សថ្នាក់ទី១០(ខ) , ទី៣ /.ឈ្មោះ ឈូក កញ្ញា ភេទស្រី អាយុ ១៥ ឆ្នាំ នៅភូមិ អន្លង់ ធំ ឃុំ ខ្នង ភ្នំ ថ្នាក់ ទី ១០ (ខ )។ អ្នកទាំង៣នាក់ខាងលើនេះ កាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ: ម្សិលមិញនេះ បានដួលសន្លប់ម្តងរួចមកហើយ។

ទី៤ /.ឈ្មោះ ឈឿន ពីយ៉ា ភេទ ស្រី អាយុ ១៣ ឆ្នាំ រៀននៅថ្នាក់ទី ០៧ (ក) រស់នៅ ភូមិ ជប់ក្រោម ឃុំស្វាយលើ ,និងទី៥ / .ឈ្មោះ រុំ ស្រីណាក់ ភេទស្រី អាយុ ១៧ ឆ្នាំ រៀននៅថ្នាក់ទី ១១(ខ) រស់នៅ ភូមិ ចាន់ហៀរ ឃុំ បិងមាលា។

លោកបានបន្តថា កាលពីថ្ងៃទី២៥ ខែកុម្ភ: ម្សិលមិញនេះ ក៏មានសិស្សនៅវិទ្យាល័យស្វាយលើចំនួន១០នាក់ បានដួលសន្លប់ក្នុងនោះមាន២នាក់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគមទៀតផង៕/B