Home ព័ត៌មានអន្តរជាតិ ក្រុមប្រឹក្សា...

ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ អនុម័ត​សេចក្តីសម្រេច​ចិត្ត​ស្តី​ពី​ទណ្ឌកម្ម​យេ​ម៉ែន​

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​អនុម័ត​សេចក្តីសម្រេច​ចិត្ត​មួយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៥​កុម្ភៈ​ដោយ​ពង្រីក​ការដាក់ទណ្ឌកម្ម​ទៅលើ​ប្រទេស​យេ​ម៉ែន​​ដែល​ហែកហួរ​ដោយ​សង្គ្រាម​នេះ បន្ទាប់ពី​មាន​ការចរចា​តឹងតែង​ក្នុងចំណោម​ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សា​នេះ​។​

​មាន​ការលើកឡើង​ថា​ក្រុម​អ្នក​ជំនាញ​របស់​អង្គការសហប្រជាជាតិ​បាន​រកឃើញ​ថា​ក្រុម​ឧទ្ទាម​Houthi និកាយ​ស៊ី​អ៊ី​តរប​ស់​យេ​ម៉ែន​កំពុង​ទទួល​យន្តហោះ​ឌ្រូ​ន​និង​​អាវុធ​មួយ​ចំនួន ដែល​តាម​លក្ខណៈ​បច្ចេកទេស​គឺ​ស្រដៀង​នឹង​អាវុធ​ដែល​ផលិត​នៅ​អ៊ីរ៉ង់​។​

​អង់គ្លេស​ដែល​បាន​ធ្វើ​សេចក្តីព្រាង​សេចក្តីសម្រេចចិត្ត​នេះ​និង​សហរដ្ឋអាមេរិក ព្រមទាំង​បណ្តា​ប្រទេស​លោកខាងលិច​ផ្សេងៗ​ទៀត​បាន​គាំទ្រ​ការដាក់បញ្ចូល​លទ្ធ​​ផល​នៃ​ការ​រក​ឃើញ​របស់​ក្រុម​អ្នកជំនាញ​នោះ ប៉ុន្តែ​រុស្ស៊ី​និង​ចិន​បាន​ជំទាស់​។

​សេចក្តីព្រាងច្បាប់​អង់គ្លេស​ដែល​ត្រូវបាន​កែប្រែ​ជា​ច្រើន មុន​ត្រូវ​បាន​ដាក់​ឱ្យ​បោះឆ្នោត​និង​បានអនុម័ត ដោយ​សំឡេង​១៣-០​នោះ​បាន​ដក​ចោល​រាល់​ឯក​​សារ​យោង​ទាំងអស់​ដែល​ទាក់ទង​នឹង​ក្រុម​Houthi និង​អ៊ីរ៉ង់ ប៉ុន្តែ​រុស្ស៊ី​និង​ចិន​បាន​និយាយថា​ការទាមទារ​របស់​ពួកគេ​នៅតែ​មិនទាន់​ត្រូវបាន​ធ្វើ​តាម​ទាំង​​ស្រុង​និង បាន​បោះឆ្នោត​អនុប្បវាទ​។​

​ការ​នោះ​បាន​ធ្វើឱ្យ​អង់គ្លេស​និង​សម្ពន្ធ​មិត្ត​លោកខាងលិច​របស់ខ្លួន​មាន​ការភ្ញាក់ផ្អើល​ដោយសារតែ​បន្ទាប់​ពី​ការចរចា​នាទីចុងក្រោយ​រហូតដល់​ពេល​រសៀល​នោះ​​ពួក​គេ​គិត​ថា សមាជិក​ក្រុមប្រឹក្សា​ទាំង​១៥​ប្រទេស នឹង​បោះឆ្នោត​គាំទ្រ ប៉ុន្តែ វា​ត្រូវ​បាន​ជំទាស់​ដោយ​រុស្ស៊ី​និង​ចិន​ទៅវិញ​៕​ប្រែ​សម្រួល​៖​សុខា​/.sn

ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ​ដោយ​លើកលែង​តែ​រុស្ស៊ី​និង​ចិន​ចេញ​នោះ លើ​ដៃ​គាំទ្រ​ការដាក់ទណ្ឌកម្ម​លើ​យេ​ម៉ែន កាលពី​ថ្ងៃ​អង្គារ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បូកសរុប​លទ្ធផល​ការងារ​ប្រ...

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​:...

បរិក្ខារ​ដើរ​ដោយ​ថាមពល​ពន...

ដោយ​: សុផល / ភ្នំពេញ​: យោ...

កំពុង​បណ្តែតអារម្មណ៍​តាម​...

​ដោយ​: វណ្ណៈ / ព្រះសីហនុ​...

យុគសម័យ​ទំនើប​គ្មានទេ​មន្...

ដោយ​: គង់​ហេង​/ កំពង់ចាម​...