ដោយៈមេសា/ភ្នំពេញៈ បន្ទាប់ពីការប្រកាសម្តងទៀតរបស់ប្រទេសម៉ាឡេស៊ីទាក់ទងស្ត្រីជនជាតិអាមេរិកាំង អាយុ៨៣ឆ្នាំលើនាវាWesterdam ថា មិនមានផ្ទុក Covid-19 វិញ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក៏បានចូលទៅខំមិនលើទំពរ័ហ្វេសបុគរបស់នារីម្នាក់ឈ្មោះ ខែក ខេមរ៉ាត។
សម្តេចប្រមុខរាជរដ្ឋាភិបាល ដែលថ្មីៗនេះ ត្រូវបានប្រទេស និង ស្ថាប័នកំពូលៗរបស់ពិភពលោកកោតស្ញប់ស្ញែងចំពោះទង្វើមនុស្សធម៌ចំពោះមនុស្សជាង ២ ពាន់នាក់នៅលើនាវា Westerdam បានខំមិនថា ហេតុតែពូស្រែកម្តងហើយម្តងទៀត ក៏ព្រោះតែចង់ឱ្យភាពយុត្តិធម៌សម្រាប់ កម្ពុជា យើងផង សម្រាប់មនុស្សជាង២០០០នាក់នៅលើនាវាផង ពិសេសយុត្តិធម៌សម្រាប់ស្ត្រីជនជាតិ អាមេរិក ដែលគេចាត់ទុកថាឆ្លង covid-19 ។ ទម្រាំបានយុត្តិធម៌វិបត្តិមនុស្សធម៌បានកើតឡើងអស់មួយសប្តាហ៍ ។ បើពូជានាយករដ្ឋមន្ត្រី ម៉ាឡេស៊ី វិញ ពូនឹងដករដ្ឋមន្ត្រីសុខាភិបាលចោដោយសារការធ្វើការខ្ជីខ្ជាខ្វះការទទួលខុសត្រូវដែលធ្វើឱ្យប៉ះពាល់ដល់ជាតិសាសន៍ ៤១ ប្រទេស ។ ប្រទេសយើងក្រ តែយើងមានការទទួលខុសត្រូវលើកិច្ចការមនុស្សធម៌នេះ ។
ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើទំព័រហ្វេសបុករបស់នារី ឈ្មោះខែកខេមរ៉ាតនេះក៏មានផ្សាយនៅលើបណ្តាញសារពត៌មានធំៗជាច្រើនផងដែរ។
តាមពិត ខែក ខេមរ៉ាត ពិតជាស្ត្រីវ័យក្មេងដែលមានសាវតារគួរឱ្យសរសើរម្នាក់ ព្រោះនាង គឺជានាយិកា ប្ល៊ូមេឌា ខេមបូឌា និង ជាអ្នកនិពន្ធម្នាក់ដែលបានផលិតឯកសារជាច្រើន និង បានឆ្លងកាត់ការសិក្សាផ្នែកទំនាក់ទំនងសាធារណៈ សេដ្ឋកិច្ច និង វិទ្យាសាស្ត្រនយោបាយពីក្រៅប្រទេស និង ធ្លាប់បានទទួលពានរង្វាន់ Rising star award ក្នុងចំណោមតារាភាពយន្ត និងអ្នកជំនួញល្បីៗជុំវិញពិភពលោក ដែលបានធ្វើឡើងនៅទីក្រុង ប៉េកាំង ប្រទេស ចិន ។
តាមពិតទៅ នេះមិនមែនជាលើកទី ១ ទេ គឺតាមរយៈការងារមនុស្សធម៍ កន្លងមកប្រមុខដ្ឋាភិបាល និង ថ្នាក់ដឹកនាំផ្សេងទៀត ក៏ធ្លាប់បានចូលខំមិនសរសើរពីកិច្ចការសង្គមរបស់គាត់ផងដែរ ៕ Kh




Background នារី ខែក ខេមរ៉ាត ដែលសម្តេចចូលComment ពិតជាមិនធម្មតាមែន !
Posted by រស្មី TV on Wednesday, February 26, 2020