រដ្ឋមន្ត្រីឲ្យអង្គសន្និបាតពិភាក្សា​ស្វែងរកវិធានការគន្លឹះនានាក្នុង​ដំណាក់កាលវិបត្តិ Covid-19

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ ក្នុងសន្និបាតបូកសារុបប្រចាំឆ្នាំមើលលទ្ធផលការងារឆ្នាំ2019និងដាក់ទិសដៅឆ្នាំ2020នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកយកបញ្ហាវិបត្តិផ្ទុះជម្ងឺកូរ៉ូណាមកអោយអង្គសន្និបាតពិភាក្សារកវិធីដោះស្រាយ ក្រោមការណែនាំពីនាយករដ្ឋមន្ត្រីរួចមក។

លោកលើកឡើងថា នៅដើមឆ្នាំ២០២០ នេះ វិស័យទេសចរណ៍សកលលោក ក៏ដូចជាតំបន់ និងកម្ពុជា បាននិងកំពុងទទួលរងឥទ្ធិពលអវិជ្ជមានពីវិបត្តិនៃជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទ ថ្មី (COVID-19) ដោយអង្គការទេសចរណ៍ពិភពលោក (UNWTO) បានស្នើឲ្យប្រទេសជាសមាជិកត្រូវមានការប្រុងប្រយ័ត្ន ចូលរួមទប់ស្កាត់ និងបង្ការជំងឺឆ្លងកូរ៉ូណាថ្មីនេះ និងស្នើឲ្យវិស័យឧស្សាហកម្មទេសចរណ៍ត្រូវអនុវត្តតាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) ឬក្រសួងសុខាភិបាលតាមប្រទេសនីមួយៗឲ្យបានជាប្រចាំ ពីព្រោះថា “ទោះស្ថិតក្នុងស្ថានភាពនៃវិបត្តិក៏ដោយ ការធ្វើដំណើររបស់ទេសចរនៅតែអាចធ្វើទៅបាន ដោយ ត្រូវអនុវត្តនូវវិធានការបង្ការទប់ស្កាត់ឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO)”។

ឆ្លើយតបនឹងសភាពការណ៍ Covid-19 នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៤ ខែកុម្ភៈ នេះក៏ បានដាក់ចេញនូវវិធានការគាំទ្រវិស័យទេសចរណ៍ចំនួន ០៧ចំនុច ដែលក្រសួងទេសចរណ៍នឹងប្តេជ្ញាសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន អនុវត្តវិធានការទាំង០៧ចំនុចនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ ក្នុងនាមសេនាធិការ ក៏បានដាក់ចេញ «ផែនការសកម្មភាពការងារទេសចរណ៍អនុវត្តចំពោះមុខក្នុងដំណាក់កាលវិបត្តិវីរុសកូរ៉ូណាថ្មី (COVID-19) ២០២០-២០២១» ដែលផ្តោតលើគោលដៅយុទ្ធសាស្ត្រចំនួន ៤៖
១). ធ្វើឲ្យរូបភាពគោលដៅទេសចរណ៍កម្ពុជា (Improve Image) គឺជាគោលដៅសុវត្ថិភាពកាន់តែប្រសើរឡើង
២). ជម្រុញចលនាទេសចរណ៍ក្នុងស្រុក
៣). បង្កើនការផ្សព្វផ្សាយទេសចរណ៍ និងការតភ្ជាប់ (Connectivity) ពីទីផ្សារទេសចរណ៍គោលដៅ
៤). បង្កើតឧត្តមភាពប្រកួតប្រជែងនៃឧស្សាហកម្មទេសចរណ៍ និងបានដាក់ចេញសកម្មភាពបន្ទាន់ នៅក្នុងរយៈពេលខ្លី និងមធ្យមចំនួន ៩០ សកម្មភាព។

លោករដ្ឋមន្ត្រីបានស្នើឲ្យអង្គសន្និបាតយកចិត្ដទុកដាក់ពិភាក្សា ផ្លាស់ប្ដូរយោបល់គ្នាឲ្យបានផុលផុសដើម្បីទទួលបានទស្សនៈ និងធាតុចូលថ្មីៗបន្ថែមទៀតក្នុងការស្វែងរកវិធានការគន្លឹះនានាក្នុងដំណាក់កាលវិបត្តិ Covid-19 នេះ។

ជារួមរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ គឺបានកំណត់ទិសដៅក្នុងការអភិវឌ្ឍ “ទេសចរណ៍គុណភាព” នៅកម្ពុជា សំដៅប្រែក្លាយកម្ពុជាជាគោលដៅប្រកបដោយគុណភាព ភាពទាក់ទាញ កក់ក្តៅ និងបដិសណ្ឋារកិច្ចល្អ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ជនសង្ស័យ​ម្នាក់ រួម​នឹង​វ...

​ដោ​យៈ រិ​ទ្ធិ​សែន / ពោធិ...

ប្រកាស​បិទ​ផ្សាយ ឯកសារ​កា...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

​អនុគណៈកម្មការ​សុវត្ថិភាព...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

​បុរស​ម្នាក់ រងរបួស​ធ្ងន់...

​ដោយៈ សម្បត្តិ / ភ្នំពេញៈ...