ដោយៈសុផល/ភ្នំពេញ៖ធនាគារអេស៊ីលីដាភីអិលស៊ីគាំទ្រដោយក្រុមហ៊ុនធានាទិញមូលបត្រយាន់តាស៊ីឃ្យួរឹធី(ខេមបូឌា)ភីអិលស៊ី(“ក្រុមហ៊ុនយាន់តា”)បានជម្រាបជូនសាធារណជនថា៖ធនាគារនឹងបើកដំណើរការប៊ុកបៀលឌីងដើម្បីកំណត់ថ្លៃភាគហ៊ុនរបស់ធនាគារដែលគ្រោងនឹងចុះបញ្ជីនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
១.ការកំណត់ថ្លៃមូលបត្រកម្មសិទ្ធិធនាគារអេស៊ីលីដាភីអិលស៊ីគាំទ្រដោយក្រុមហ៊ុនយាន់តានឹងកំណត់ថ្លៃមូលបត្រកម្មសិទ្ធិស្របទៅតាមនីតិវិធីស្តីពីការធ្វើប៊ុកបៀលឌីងនិងការធ្វើបរិវិសកម្មដែលទទួលបានការអនុញ្ញាតពីគណៈកម្មការមូលបត្រកម្ពុជា(“គ.ម.ក.”)។ថ្លៃមូលបត្រកម្មសិទ្ធិនឹងត្រូវប្រកាសបន្ទាប់ពីទទួលបាន ការអនុម័ត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានពី គ.ម.ក.។
២.កម្មវិធីបង្ហាញព័ត៌មានលម្អិត(Roadshow)ធនាគារអេស៊ីលីដាភីអិលស៊ីនឹងរៀបចំកម្មវិធីបង្ហាញព័ត៌មានលម្អិត(Roadshow)ចំនួន២លើកដើម្បីធ្វើបទបង្ហាញដល់វិនិយោគិនអំពីទិដ្ឋភាពទូទៅនៃអាជីវកម្មហិរញ្ញវត្ថុរបស់ធនាគារពេលវេលារំពឹងទុកនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនិងការរៀបចំខ្លួនរបស់វិនិយោគិនដើម្បីមានការយល់ដឹងច្រើនជាងមុនអំពីធនាគារមុននឹងធ្វើការកំណត់ថ្លៃមូលបត្រកម្មសិទ្ធិ នៅក្នុង ដំណាក់កាលប៊ុកបៀលឌីង។
កម្មវិធីបង្ហាញព័ត៌មានលម្អិត(Roadshow)ត្រូវបានកំណត់ដូចខាងក្រោម៖ក.កម្មវិធីបង្ហាញព័ត៌មានលម្អិត (Roadshow) លើកទី១៖កាលបរិច្ឆេទ ៖ ០៣ មីនា ២០២០ ចាប់ពីម៉ោង ៣:៣០រសៀល ដល់ម៉ោង ៦:០០ល្ងាច។ទីតាំង៖ទីស្នាក់ការកណ្តាលរបស់ធនាគារអេស៊ីលីដាភីអិលស៊ី។កម្មវិធីបង្ហាញព័ត៌មានលម្អិត(Roadshow)លើកទី២៖កាលបរិច្ឆេទ៖១០មីនា២០២០ចាប់ពីម៉ោង២:០០រសៀលដល់០៤:៣០រសៀល។ទីតាំង ៖ ទីស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
៣. កាលបរិច្ឆេទប៊ុកបៀលឌីង ទីតាំង និង នីតិវិធីកាលបរិច្ឆេទ ៖ ៣ មីនា ដល់ ១៤ មីនា ២០២០ (ម៉ោង៨:០០ព្រឹកដល់ម៉ោង៥:០០ល្ងាចពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍)។ទីតាំង៖ទីស្នាក់ការភ្នាក់ងារចែកចាយលក់។អេស៊ីលីដាស៊ីឃ្យួរឹធីភីអិលស៊ី(ACS)និងបញ្ជរនៅតាមសាខារបស់ធនាគារអេស៊ីលីដាក្នុងរាជធានីភ្នំពេញ សាខាទីរួមខេត្តសៀមរាប ក្រុងព្រះសីហនុ សាខាទីរួមខេត្តបាត់ដំបង សាខាទីរួមខេត្តកំពង់ចាម សាខាទីរួមខេត្តកំពត សាខាទីរួមខេត្តស្វាយរៀង និង សាខាទីរួមខេត្តបន្ទាយមានជ័យ។
យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី។អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី (SBI)។ អ អេច ប៊ីឥណ្ឌូឆៃណា ស៊ីឃ្យួរឹធីម.ក(RHBS)កម្ពុជាស៊ីឃ្យួរឹធីភីអិលស៊ី(CAMPUSEC)។ភ្នំពេញស៊ីឃ្យួរឹធីភីអិលស៊ី(PPS)។កាណាឌីយ៉ាស៊ីឃ្យួរឹធីអិលធីឌី(CNS)សម្រាប់ព័ត៌មានបន្ថែមអំពីអាសយដ្ឋានរបស់ភ្នាក់ងារចែកចាយលក់ សូមមើលគេហទំព័រ www.acledabank.com.kh
គ.នីតិវិធីវិនិយោគិនត្រូវមានគណនីជួញដូរនៅក្រុមហ៊ុនមូលបត្រណាមួយដែលទទួលបានអាជ្ញាបណ្ណពី គ.ម.ក.។វិនិយោគិនត្រូវបំពេញពាក្យស្នើសុំចូលរួមប៊ុកបៀលឌីងនៅទីតាំងរបស់ភ្នាក់ងារចែកចាយលក់។វិនិយោគិនត្រូវដាក់តម្កល់ប្រាក់ចំនួន១០ភគរយនៃតម្លៃសរុបនៃមូលបត្រដែលមានបំណងធ្វើបរិវិសកម្ម ទៅក្នុងគណនីប៊ុកបៀលឌីងរបស់ធនាគារ អេស៊ីលីដា នៅធនាគារ អេស៊ីលីដា ដូចខាងក្រោម៖
– ឈ្មោះគណនី ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី – គណនីប៊ុកបៀលឌីង– លេខគណនី ៖ 0001-03571769-1-4(ខ្មែររៀល)SwiftCode៖ACLBKHPP៤.ការជូនដំណឹងអំពីលទ្ធផលប៊ុកបៀលឌីងធនាគារ អេស៊ីលីដា ភីអិលស៊ី គាំទ្រដោយក្រុមហ៊ុន យាន់តា នឹងជូនដំណឹងដល់វិនិយោគិន ដែល ទទួលបានជោគជ័យ* អំពីលទ្ធផលនៃប៊ុកបៀលឌីង បន្ទាប់ពីទទួលបានការអនុម័តពី គ.ម.ក.។
*វិនិយោគិនដែលទទួលបានជោគជ័យគឺជាវិនិយោគិនដែលដាក់ថ្លៃស្មើឬខ្ពស់ជាងថ្លៃចុងក្រោយ។សម្រាប់ព័ត៌មានបន្ថែម៖ គេហទំព័រ៖ www.acledabank.com.kh ទូរស័ព្ទ៖ 012 840 125, 015 723 388, 023 723 388, 023 999 966, 023 999 977 (ACS), 023 860 801 (YSC), 023 999 595 (SBI), 023 969 161 (RHBS), 023 999 883 (CAMPU SEC), 023 886 555 (PPS), 023 999 887 (CNS) ៕S/
