​លោកស្រី​និ​ត​ពៅ​មិនទាន់​ទូទាត់​លុយ​ជូនទៅ​លោកមៀ​ច​សំរួល

326
ចែករម្លែក

ដោយៈ​ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញ​៖​លោកស្រី និ​ត ពៅ មិនទាន់​ទូទាត់​លុយ​ជូនទៅ​លោកមៀ​ច សំរួល ចំនួន ៣០.០០០​ដុល្លារ​នៅឡើយ​ទេ​។​បើទោះបីជា​មានការ​សម្រេច​ពី​សាលាដំបូង​ខេត្តកណ្តាល​យ៉ាងណាក៏ដោយ​។​លុយ​នេះ​គឺពាក់ព័ន្ធ​និង​ការលក់​ដី​ពុះ​ឡូត៍​នៅ​ភូមិ​ខ្នារ​និង​ភូ​មិន​បឹង​ខ្នារ​ឃុំ​ទួល​ព្រេជ​ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ក្នុងកំឡុងពេល​កាន់​ដីឡូត៍​លក់ លោកមៀ​ច សំរួល លក់បាន​ចំនួន​ជាង​៣៦​ឡូត៍ តម្លៃ​ដី​កិច្ចសន្យា ៣.៨០០​ដុល្លារ​(​ក្នុង​មួយ​ឡូត៍​)​។​ពេល​លក់​លើស​ជា​ផលចំណេញ​របស់​អ្នក​ទីផ្សារ​ហើយ​លុយ​ចំណេញ​ជាង​៣០.០០០​ដុល្លារ​បែរជា​លោកស្រី​និ​ត​ពៅ​មិនទាន់​ទូទាត់​ជូន​លោកមៀ​ច​សំរួល​ទោះបី​មាន​សេចក្តីសម្រេច​ពី​សាលាដំបូង​ខេត្តកណ្តាល​ក៏ដោយ​។​

​ការលក់​ដីជូ​ន​អតិថិជន​បាន​ជាង​៣៧​ឡូត៍​ដោយ​បង់​រំលស់​គ្មាន​ការប្រាក់​សូន្យ​ភាគរយ​រយៈពេល​១៨​ខែ​ដោយ​លោកមៀ​ច​សំរួល​និង​ក្រុមការងារ​បាន​ខិតខំ​ប្រឹងប្រែង​លក់​ទាំងយប់​ទាំង​ថ្ងៃ​បាន​បង់លុយ​ជូន​ម្ចាស់​ដី​ជាង​៣​ម៉ឺន​ដុល្លារ​(​មាន​ភស្តុតាង​ស្រាប់​)​។​លុយ​ផលចំណេញ​ជាង​៣០.០០០​ដុល្លារ​មិនទាន់​ដក​តាម​រំលស់​ប្រចាំខែ​។​តែ​បែរ​ម្ចាស់​ដី​ញ៉ុះ​ញ៉​ង់​អតិថិជន​ឱ្យមក​ប្តឹង​លោកមៀ​ច​សំរួល​ថា​គ្មាន​ដី​និង​ជំពាក់​លុយ​ពួកគាត់ ៨.០០០​ដុល្លារ​វិញ​សោះ​។ រឿងនេះ​ដូចជា​អយុត្តិធម៌​សម្រាប់​លោកមៀ​ច សំរួល​។

​លោកមៀ​ច​សំរួល​បាន​អះអាងថា​លោក​ហ៊ាន​យក​ជីវិត​មក​ធានា​ហើយ​ក្នុង​ជីវិត​លោក​មិន​ខ្លា​ចឡើយ​ច្បាប់​ពេលដែល​លោក​បានធ្វើ​រឿង​ត្រឹមត្រូវ​។​យោងតាម​ដីកា​សម្រេច​អំពី​ពាក្យសុំ​តវ៉ា​ចំពោះ​ដីកា​សម្រេច​រក្សា​ការពារ កាលពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៩ បាន​លុបចោល​ដីកា​សម្រេច​រក្សា​ការពារ​លេខ ៣៤៤ រ​.​ក​ចុះ​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៨​របស់​សាលាដំបូង​ខេត្តកណ្តាល​ជា​អសារ​បង់​។​

​ដើម្បី​ទទួលបាន​ការលុបចោល​នូវ​ដីកា​សម្រេច​ចាត់ចែង​រក្សា​ការពារ​ដូច​ចំណុច​ទី​១​នៃ​សេចក្តីសម្រេច​បញ្ចប់​ខាងលើ​សហ​កូនបំណុល​(​និ​ត​ពៅ​)​ត្រូវដាក់​ប្រាតិភោគ​ចំនួន​បី​ម៉ឺន​ដុល្លារ​មក​សាលាដំបូង​ខេត្តកណ្តាល​។​ឆ្លើយតប​នឹង​ករណី​ខាងលើ​ភាគី​លោក ស្រី​និ​ត​ពៅ​បាន​បំភ្លឺ​និង​បានផ្តល់​ឯកសារ​ស្តីពី​កិច្ចព្រមព្រៀង លុបចោល​កិច្ចសន្យា​ស្តីពី​ការផ្តល់​សិទ្ធិផ្តាច់មុខ​កាន់កាប់​គ​ម្រោ​ង​ដី​ពុះ​ឡូត៍ ស្ថិតនៅ​ភូមិ​បឹង​ខ្នារ ឃុំ​ពេជ្រ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ដែលមាន​លោកស្រី និ​ត ពៅ និង លោកស្រី វណ្ណ សុភាព​មុនី (​ភាគី ក​) លោកមៀ​ច សំរួល និង លោក សុខ ហាវ ( ភាគី ខ ) ព្រមទាំង​មាន​មេធាវី ផែង ហេង ជា​អ្នក​ដឹងឮ​ផង ចុះ​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ​២០១៨​។​

​កិច្ច​ព្រម​ព្រៀម​បញ្ជាក់ថា​ដោយយោង​លើ​កិច្ចសន្យា​ស្តីពី​ការផ្តល់​សិទ្ធិផ្តាច់មុខ​កាន់កាប់​គ​ម្រោ​ង​ដី​ពុះ​ឡូត៍​ស្ថិតនៅ​ភូមិ​បឹង​ខ្នារ ឃុំ​ពេជ្រ ស្រុក​អង្គស្នួល ខេត្តកណ្តាល ចុះ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៨ ។ ដោយហេតុថា​ភាគី​“​ក​”​និង​ភាគី​“​ខ​”​បាន​ឯកភាពគ្នា​ទាំងស្រុង​លុបចោល​កិច្ចសន្យា​ស្តីពី​ការផ្តល់​សិទ្ធិផ្តាច់មុខ​កាន់កាប់​គ​ម្រោ​ង​ដី​ពុះ​ឡូត៍​ស្ថិតនៅ​ភូមិ​បឹង​ខ្នារ​ឃុំ​ពេជ្រ​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​ដែល​បានធ្វើ​កន្លងមក​៕S/

​ពីឆ្វេង​ទៅ​ស្តាំៈ លោកស្រី និ​ត ពៅ ទទួល​លុយ​បង់​ថ្ងៃ​ដី​ពី​លោកមៀ​ច សំរួល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ