ដោយ៖រ៉ាម៉ន/ភ្នំពេញ៖លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ក្នុងឆ្នាំ២០១៩កន្លងទៅរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងរៀបចំផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ២០២០-២០២៤ និងគម្រោងវិនិយោគ ៣ឆ្នាំរំកិល ២០២០-២០២២។ក្នុងនោះគម្រោងសកម្មភាពរបស់រដ្ឋបាលរាជធានីភ្នំពេញចំនួន២០៧ គម្រោងសកម្មភាពរបស់រដ្ឋបាលខណ្ឌសង្កាត់ចំនួន៤០៩គម្រោង។គម្រោងសកម្មភាពរបស់មន្ទីរអង្គភាពចំនួន៨១គម្រោងសរុបមានថវិកាគាំទ្រប្រមាណ៩៨៥.០០០.០០០.០០០រៀល ។
លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញថ្លែងបញ្ជាក់បែបនេះក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២០របស់រដ្ឋបាលរាជធានីភ្នំពេញនិងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានកាលពីព្រឹកថ្ងៃទី២៦កុម្ភៈ២០២០នៅសាលារាជធានីភ្នំពេញ។
លោកអភិបាលរាជធានីបានបន្តថាក្នុងនោះឆ្នាំ២០១៩ដែរបានរៀបចំកិច្ចប្រជុំត្រួតពិនិត្យកិច្ចសន្យាជួលទីតាំងដែលជាទ្រព្យសម្បត្តិរបស់រដ្ឋសរុបចំនួន៣៣ទីតាំងដោយបានចុះកិច្ចសន្យាជាមួយឯកជនក្រៅពីទីតាំងទ្រព្យសម្បត្តិរដ្ឋចំនួន៤៤ទីតាំង។បានចុះបញ្ជីទីតាំងវិនិយោគនៅអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញសរុប២៥ទីតាំង។
ដោយឡែកចំពោះការដោះស្រាយផលប៉ះពាល់ក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វាររដ្ឋបាលរាជធានីភ្នំពេញនិងភាគីក្រុមហ៊ុនocicបានបន្តចែកប័ណ្ណលើកទី៥ដែលគិតមកដល់ពេលនេះយើងបានរួមគ្នាដោះស្រាយផលប៉ះពាល់និងរៀបចំពិធីចែកប័ណ្ណប្រគល់ផ្ទះជូនប្រជាពលរដ្ឋបានចំនួន២៩៥ប័ណ្ណ ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំខាងមុខនេះ៕S/