ដោយៈ​ភ្នំ​ដែក​/​ព្រះវិហារ​:​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​បាន​ប្រជុំ​ផ្សព្វផ្សាយ​ប្រសាសន៍​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​(​ចាក់​បញ្ចាំង​ស្លាយ​)​។​ជាមួយ​នោះ​ក៏បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​និង​ការងារ​កងរាជអាវុធហត្ថ​ខែកុម្ភៈ​ឆ្នាំ​២០១៩​និង​ទិសដៅ​ការងារ​ខែមីនា​ឆ្នាំ​២០២០​។​

​កិច្ចប្រជុំ​នេះ​ក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​មេបញ្ជាការរង​នាយរង​សេនាធិការ​ប្រធាន​មន្ទីរ​ស្ដីទី​-​អនុប្រធាន​មន្ទីរ​នាយការិយាល័យ​មេបញ្ជាការ​-​មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​-​ស្រុក​ស្នាក់ការ​សន្តិសុខ​និង​នាយ​នាយរង​អាវុធហត្ថ​ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ជាច្រើនរូប​ទៀត​៕S/​