ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖ផ្ទះ១ខ្នងធ្វើអំពីឈើប្រក់ស័ង្កសីនៅចំណុចមាត់អូរព្រំដែនកម្ពុជាថៃក្នុងភូមិគីឡូលេខ៤សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យត្រូវភ្លើងឆេះខ្ទេច។អគ្គិភ័យកើតឡើងកាលពីរសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ ។
លោកធិនស៊ិនដេតអធិការនគរបាលនិងលោកគាតហ៊ុលអភិបាលបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា៖ ប្រជាពលរដ្ឋបានឃើញភ្លើងឆេះពីក្នុងផ្ទះឈ្មោះ មូល ធី ប្រពន្ធឈ្មោះ ហៀច ផល្លា ដែលមានទំហំ ៤.៥ម៉ែត្រគុណ៥ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសីភូមិគីឡូលេខ៤នៅភូមិផ្សារកណ្តាលសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យយ៉ាងសន្ធោសន្ធៅភ្លាមៗនោះ។
លោកបានដឹកនាំកម្លាំងនគរបាល ក្រុមការងារនិងរថយន្តពន្លត់អគ្គិភ័យទៅពន្លត់ ។ទោះយ៉ាងណា មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានអន្តរាគមន៍មិនឱ្យឆេះរាលដល់ផ្ទះជិតខាង។សមត្ថកិច្ចថា អគ្គិភ័យនោះមកពីទុស្សេខ្សែភ្លើងពេលម្ចាស់មិននៅផ្ទះ។ចំណែកទ្រព្យសម្បត្តិនិងផ្ទះខូចខាតអស់ទាំងស្រុងមិនអាចគិតជាទឹកប្រាក់អស់ប៉ុន្មាននោះទេ៕S/
រូបថត៖ ផ្ទះ១ខ្នងធ្វើអំពីឈើ ប្រក់ស័ង្កសី នៅចំណុចមាត់អូរព្រំដែនកម្ពុជា ថៃត្រូវភ្លើងឆេះខ្ទេច (រូប៖ ប.ជ័យ)