ឆ្នាំជូត
រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនទាន់ល្អប្រសើរទេ ហេតុនេះនាំឱ្យមានការប្រែប្រួលទាំងអារម្មណ៍និងការងារមានការរាំងស្ទះច្រើន។ ស្ត្រីមេផ្ទះងាយ កើតជម្លោះវិវាទណាស់ចូរចេះធ្វើគធ្វើថ្លង់ខ្លះទើបប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរគឺមានសន្ទុះជឿនលឿនទៅមុខវិញបន្តិចតែមិនច្រើនទេហើយក្រៅពីនេះបើលោកអ្នកចង់ប្រកបរបរអ្វីមួយតែងសមដូចប្រកប។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខហើយបើមិនទាន់មានគូគាប់ចង់ចងសម្ព័ន្ធជាមួយមនុស្សដែលខ្លួនពេញចិត្តអាចមានការជឿនលឿនទៅមុខជានិច្ច៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះការបំពេញការងារលោកអ្នកមុនសម្រេចចិត្តធ្វើអ្វីគប្បីត្រូវចេះថ្លឹងថ្លែងឱ្យបានល្អបើពុំនោះទេនឹងបានទទួលផលអាក្រក់ជាងផលល្អជាក់ជាពុំខាន។ ស្ត្រីមេផ្ទះវិញលោកអ្នកធ្វើអ្វីៗតែងមិនផ្តល់ផលល្អដែរពោលគឺធ្វើច្រើនខុសច្រើន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទាំងជួញទីជិតឆ្ងាយការរកផលកម្រៃទាល់តែខិតខំខ្លាំងទើបអាចរកប្រាក់ចំណូលគ្រាន់បន្សើមបំពង់កទៅរួចបើពុំនោះទេច្បាស់ជារកអង្ករច្រកឆ្នាំងពុំគ្រាន់ឡើយ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំហើយត្រូវមកដេកសោកស្តាយក្រោយដែលជាការហួសពេលទៅហើយ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើទោះបីសម្រេចចិត្តអ្វីលោកអ្នកគប្បីប្រយ័ត្នប្រយែងមិនអាចប្រថុយប្រថានបានទេបើពុំនោះផលអាក្រក់ពិតជាកើតឡើងពុំខាន។ក្រៅពីនេះការរស់នៅចូរប្រយ័ត្នមានការខូចខាតទ្រព្យសម្បត្តិខ្លះៗកើតឡើងដោយសារការធ្វេស ប្រហែសអ្វីមួយ។ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរបើចង់ពង្រីកមុខរបររកស៊ីជួញដូរគឺពុំសូវទទួលផលប្រយោជន៍អ្វីឡើយគឺបានត្រឹមមួយបង់កម្លាំងច្រើនជាង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមានជម្លោះវិវាទហើយចង់ធ្វើការដោះស្រាយទាល់តែខិតខំព្យាយាមទើបអាចមានភាពផ្អែមល្ហែមដូចដើមវិញ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អទាំងការងារនិងបញ្ហាប្រាក់កាសហេតុនេះទោះធ្វើអ្វីតែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរប្រៀបបានដូចជា“ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញ ជើងទ្បើងវិញ។ ការធ្វើដំណើរជិត ឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការផ្លាស់ប្តូរនិងប្រែប្រួលច្រើនគួរមានការចេះពូនជ្រោយបន្តិចទើបប្រសើរ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះមិនថាជាការងារឬបញ្ហាប្រាក់កាសមានការចម្រើនលូត លាស់និងហុចផលមកវិញគ្រាន់ជាទីកក់ក្តៅផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកធ្វើដំណើរទៅណាមកណាមិនគប្បីជឿក្រុម មនុស្សខ្ចាត់ព្រាត់ឡើយប្រយ័ត្ននាំទុក្ខទោសដាក់ខ្លួនមកវិញដោយប្រការណាមួយ។ក្រៅពីនេះការរស់នៅលោកអ្នកជួបស្ថានភាពតានតឹងច្រើន ហើយកិច្ចការងារធ្វើច្រើនខុសច្រើនទៀតផង។ ចំណែកលោកអ្នកដែលចង់ពង្រីកមុខជំនួញដោយសារទ្រព្យដែលជាលាភហេងមានការខ្សត់ខ្សោយដូចនេះមិនត្រូវហ៊ានបោះទុនរកស៊ីដោយចំណាយទុនធំដុំឡើយប្រយ័ត្នដាក់ប្រាក់ទុនទៅកប់សូន្យឈឹង។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំឃើញភ្លាមស្រឡាញ់ភ្លែតឬចង់យកល្បែងនេះលេងសើចប្រយ័ត្ននាំកើតរឿងរាវដំបៅទ្រូងនៅថ្ងៃខាងមុខ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនគាប់ប្រសើរប៉ុន្មានទេម្ល៉ោះ ហើយរាល់ការបំពេញការងារងាយត្រូវគេបំពានណាស់គប្បីមានការប្រយ័ត្នប្រយែងបន្តិច។ក្រៅពីនេះបើលោកអ្នកមានការពឹងពាក់ឱ្យនរណាធ្វើអ្វីមួយគប្បីចេះត្រូតពិនិត្យមនុស្សព្រោះអាចត្រូវគេកេងប្រវ័ញ្ចឬបោកប្រាស់ផងដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយផលចំណូលមានហូរចូលតក់ៗគ្រាន់ផ្សើមបំពង់កអញ្ចឹងដែរតែអ្នកជួញឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះការប្រកបការងារមានភាពរលូនល្អនិងធ្វើអ្វីក៏ជឿនលឿនទៅមុខគួរសម។ ក្រៅពីនេះការទំនាក់ទំនងការងារឬចរចាអ្វីមួយក៏តែងសម្រេចជោគ ជ័យច្រើនផងដែរ។ការរៀបចំកិច្ចការងារឬចាត់ចែងបញ្ហាប្រាក់កាសតែងមានភាពរលូនល្អ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា”ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរដោយពេញដៃពេញជើងហើយអាចរកផលកម្រៃគ្រាន់កក់ក្តៅ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងមានភាពស្រស់ស្រាយចំពោះគ្នាយ៉ាងប្រពៃ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដួងរាសីឡើងខ្ពស់ ដូចនេះបើមានបញ្ហាអ្វីគប្បីប្រញាប់ធ្វើការចរចាឬដោះស្រាយពីព្រោះថាផលល្អៗនោះតែងហុចឱ្យមកវិញជាងអាក្រក់ជានិច្ច។ ទាំងស្ត្រីបុរសនាពេលនេះបើលោកអ្នកចង់ខ្ចីអ្វីមួយពីអ្នកដទៃតែងគេជួយជ្រោមជ្រែងនិងអាណិតស្រឡាញ់ផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលង ពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារឬរៀបអាពាហ៍ពិពាហ៍តែងសម្រេចជោគជ័យដូចគាប់បំណង៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ នៅក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីមួយក៏ដោយលោកអ្នកត្រូវតែមានការសម្រេចចិត្តឱ្យបានល្អិតល្អន់ ហើយត្រូវតែចងចាំថាបើសម្រេចចិត្តត្រូវនឹងទទួល បានផលល្អ ឯការសម្រេចចិត្តខុសវិញគឺមិនត្រឹមខកបំណងទេគឺថែមទាំងត្រូវខ្លោចផ្សាផ្លូវចិត្តទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់បើឯផលកម្រៃទៀតសោតអាចប្រមូលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់ មកវិញ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំច
រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតមិនល្អប្រសើរទេ ហេតុនេះលោកអ្នកតោងតែប្រកបការងារដែលមិនសំខាន់ឬធំដុំពេកទើបប្រសើរ។ក្រៅពីនេះធ្វើអ្វីៗត្រូវចិត្តត្រជាក់ទើបមិនមានបញ្ហាមិនល្អណាមួយយាយីកើត។ការរស់នៅងាយកើតបញ្ហាជម្លោះជាមួយអ្នកដទៃណាស់គប្បីប្រយ័ត្នប្រយែង។អ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នក្រុមមនុស្សអុជអាលអ្វីមួយនាំឱ្យកើតការក្តៅក្រហាយបង្កជាជម្លោះជាមួយអ្នកដទៃឡើង។
រីឯសេចក្តីស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងទុក្ខប៉ុនភ្នំចង់ទៅមុខមិនរួចថយក្រោយក៏មិនកើត៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅក្នុងថ្ងៃនេះបើលោកអ្នកចង់ណាត់នរណាម្នាក់ចរចាឬធ្វើអ្វីមួយក៏តែងផ្តល់ផលល្អហើយពិសេសអាចឆាប់ចុះសម្រុងគ្នាបានឆាប់រហ័សផង។ការប្រកបការងារលោកអ្នកមិនត្រូវបង្កជម្លោះជាមួយស្ត្រីភេទឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរាវតូចសោះប្រែជារីកធំរកទប់ទល់មិនឈ្នះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់គប្បីចេះពិនិត្យសមាសភាពមនុស្សបានឱ្យល្អិតល្អន់ទើបប្រសើរ ។
សម្ព័ន្ធស្នេហាប្រុសស្រីថ្ងៃនេះមិនល្អទេចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតបញ្ហាណាមួយឈានដល់ការប្រេះស្រាំផ្សះផ្សាលែងកើត៕