តាម​ព័ត៌មាន​ថា ក្លិប​បា​សេ​ឡូ​ណា​( Barcelona) ចង់​ចំណាយ​ប្រាក់​២២៥​លាន​ផោន​ឲ្យ​ក្លិប ហង្ស​ក្រហម Liverpool ដើម្បី​ផ្ទេរ​កីឡាករ សា​ឌី​អូ ម៉េ​ន (Sadio Mane) ។​
​ ​
ម៉េ​ន រកបាន​គ្រាប់​បាល់​ឈ្នះ​លើ​ក្រុម​វេស ហេម​( West Ham) ក្នុង​លទ្ធផល​៣-២​នៅ​ក្របខ័ណ្ឌព្រី​មី​ញ៉េ​លី​ក​កាលពី​យប់​ថ្ងៃ​ច័ន្ទ​។​
​ ​
លក្ខខណ្ឌ​ទិញ​ផ្តាច់​នៅក្នុង​កិច្ចសន្យា​ផ្ទេរ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) ១៤៥​លាន​ផោន មានន័យថា ក្លិប Barcelona នឹងត្រូវ​ចំណាយ​ត្រឹមតែ​៨៩​លាន​ផោន​ពីលើ​តម្លៃ​ទីផ្សារ ដើម្បី​នាំយក​កីឡាករ​រូបនេះ​។​
​ ​
តាម​ព័ត៌មាន​ថា កញ្ចប់​ទឹកប្រាក់​៨៩​លាន​ផោន​នេះ​ត្រូវបាន​បញ្ចូល​នៅពេល កូ​ទី​ញ៉ូ​ផ្ទេរ​ពីក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ទៅកាន់​ពហុ​កីឡដ្ឋាន Nou Camp កាលពី​ខែមករា​ឆ្នាំ​២០១៨​។​
​ ​
តម្លៃ​បច្ចុប្បន្ន​របស់ ម៉េ​ន គឺ​១៣៨​លាន​ផោន ហើយ​ដូច្នេះ​ក្លិប Barcelona​ត្រូវ​ចំណាយ​ថ្លៃ​តិចជាង ២២៥​លាន​ផោន ប្រសិនបើ​ពួកគេ​ចង់​នាំយក​កីឡាករ​រូបនេះ​មុន​ឆ្នាំ​២០២១​។​
​ ​
កីឡាករ​សញ្ជាតិ​សេ​ណេ​ហ្គា​ល់​រូបនេះ​មាន​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​រដូវ​កាល​នេះ ដោយ​រកបាន​១៧​គ្រាប់​និង​ជួយ​បង្កើត​ឱកាស​១១​លើក​ក្នុងការ​បង្ហាញមុខ​៣៤​លើក​សម្រាប់​ក្រុម Liverpool ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ សា​ឌី​អូ ម៉េ​ន (Sadio Mane)