ព្រឹកនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទ សារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ ក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ»

ដោយ:វិបុល/ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ»។

គោលបំណងនៃសន្និសីទនេះ គឺដើម្បីបង្ហាញសាធារណជន ឲ្យបានយល់ ច្បាស់ពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្ដរបស់ក្រសួង ក្នុងទិសដៅ ស្នួលជំរុញគោលនយោបាយ អភិបាលកិច្ចល្អ ឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

វាគ្មិនដែលនឹងអញ្ជើញចូលរួម គឺលោក ហេង សួរ រដ្ឋលេខាធិការ និងជា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕/B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular