សម្រាប់​ឆ្នាំ​២០១៩ ការអនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​នៅ​ភ្នំពេញ​មាន​ភាពល្អប្រសើរ​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: ក្នុង​ឆ្នាំ​២០១៩​កន្លងទៅនេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​យកចិត្តទុកដាក់ អនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ដោយ​រក្សាបាន​នូវ សុខ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ល្អ ប្រសើរ ជូន​ប្រជាពលរដ្ឋ​និង​សង្គមជាតិ ដែល​បានធ្វើឱ្យ​បទល្មើស​ថយចុះ​ជាង​២០០​ករណី បង្ក​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​។​

​នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩​និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២០ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន កាលពី​ព្រឹក​ថ្ងៃទី​២៦ កុ​ម្ភះ ២០២០​នៅ​សាលា​រាជធានី​ភ្នំពេញ ដោយមាន​វត្តមាន​លោកប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ផងដែរ​។​

​ក្នុងនោះ​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា​៖ នៅ​ភ្នំពេញ សម្រាប់​ឆ្នាំ​២០១៩​កន្លងទៅ បទល្មើស​ព្រហ្មទណ្ឌ​បាន​កើតមានឡើង​ចំនួន​៨៣៨/១០៤៦​លើក​ថយចុះ ២០៨​លើក​ស្មើនឹង​២០​ភាគរយ ក្នុងនោះ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​បាន​ម្ចាស់ការ​បង្ក្រាប​បទល្មើស​ទាំង​នេះ សរុប​ចំនួន ៧៤៩​ករណី​ស្មើនឹង ៨៩,៣៧​ភាគរយ នៃ​ចំនួន​បទល្មើស​រួម​ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពីស​ញ្ញា​វិជ្ជមាន​នៃ​ការថយចុះ​នូវ​ចំនួន​បទល្មើស​ព្រហ្មទណ្ឌ​សុវត្ថិភាព​និង​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​លោក​អភិបាល​រាជធានី​បន្តថា​៖ ក្នុង​ឆ្នាំ​២០១៩​នេះដែរ អាជ្ញាធរ​រាជធានី​បានរៀបចំ​ទទួល​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្ដែ​ត​ប្រទីប សំពះ​ព្រះ​ខែ​និង​អកអំបុក​ដោយបាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​សប្បាយរីករាយ​សុវត្ថិភាព​និង​អធិកអធម​យ៉ាង​ក្រៃលែង​ដោយមាន​ប្រជាពលរដ្ឋ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ចូលរួម​យ៉ាងច្រើន​កុះករ សរុប​ចំនួន​ប្រមាណ​៤,៩​លាន​នាក់ កើនឡើង​៦,៦​ភាគរយ ធៀប​ឆ្នាំ ២០១៨ កន្លងទៅ បើទោះបី​មាន​ផលប៉ះពាល់​តិចតួច​ពី​កត្តានយោបាយ​និង​ការប៉ុនប៉ង​អំពី​ក្រុម​ប្រធាន​ក្រៅច្បាប់​យ៉ាងណាក្តី ។

​លោក​បានបញ្ជាក់​បន្ថែម​ថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅក្នុង​ឆ្នាំ​២០១៩​កន្លងទៅនេះ​ក៏បានផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ តាម​ច្រក ចេញចូល​តែមួយ រាជធានី​ភ្នំពេញ​បាន​ចំនួន​២៣៩៥៩​សេវា ទទួលបាន​ចំណូល​ថវិកា​ចំនួន ៤១៦៨០០០០០០​រៀល​និង​តាមរយៈ​ការិយាល័យ​ច្រកចេញ ចូល​តែមួយ បានផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ចំនួន ៣៥៣១០៤​នាក់ ដោយ​ទទួលបាន​ចំណូល ថវិកា​៩២៧៩០០០០០០​។ បាន​ពង្រឹងសមត្ថភាព​ផ្ដល់​សេវា​របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង ដោយបាន​រៀបចំ​កែសម្រួល​ផ្លូវ​រត់ ៣​ខ្សែ​រហូតដល់​១៣​ខ្សែ ដោយ​ប្រើប្រាស់​រថយន្តក្រុង​ចំនួន​២៣៥​គ្រឿង​ហើយ​ជា​បណ្ដើរ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​កាន់តែ​មានការ​គាំទ្រ​និង​ពេញនិយម​ប្រើប្រាស់​សេវា​នេះ ក្នុងនោះ​ជា​មធ្យម​មាន​ប្រជាពលរដ្ឋ​ចន្លោះ​ពី​២៦០០០​ទៅ ៣​ម៉ឺន​ជា​រៀងរាល់ថ្ងៃ​។​

​លោក​បានបញ្ជាក់​ផងដែរ​ថា​៖ ក្នុង​អង្គសន្និបាត​នេះ​គឺ​បាន​រក្សា​វិធីសាស្ត្រ​ដូច​ឆ្នាំមុនៗ​ដែរ ពោលគឺ​បាន​បែងចែក ក្រុម​ពិភាក្សា​ដែល​ដឹកនាំ​ដោយ​អភិបាលរង​និង​មាន​សមាសភាព​ចូលរួម​ពី​ក្រុមការងារ​ថ្នាក់ជាតិ​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​អង្គភាព ក្រោម​ការសម្របសម្រួល​ពី លោកប៉ា សុជាតិ​វង្ស​ប្រធាន​ក្រុមប្រឹក្សា​រាជធានី ដោយ​ផ្ដោត​សំខាន់​ទៅលើ​ប្រធានបទ​ចំនួន​៤ ទី​១ វិធានការ​លើកកម្ពស់​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​និង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ ទី​២ ការគ្រប់គ្រង​សំណល់​នៅ​រាជធានី​ភ្នំពេញ ។​ទី​៣ ការទប់ស្កាត់​សំណង់​គ្មាន​ច្បាប់​លិខិត​អនុ​ញ្ញា​សាងសង់​និង​សំណង់​ខុស​លិខិត​អនុ​ញ្ញា​សាងសង់​។ ទី​៤ ការអនុវត្ត​សមត្ថភាព​ធនធានមនុស្ស​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លួច​ស៊ីម៉ង់ត៍ លក់​រាប់​ឆ្...

ដោយៈ ចាន់តូ / ភ្នំពេញៈ ជន...

ការចរចា​កិច្ចព្រមព្រៀង​ពា...

​ដោយ​: ពៅ​និមល​/​ភ្នំពេញ​...

ក្រុមការងារ​ជំនាញ​ក្រសួងទ...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក...

រដ្ឋបាល​ខេត្តសៀមរាប ចែក​ម...

ដោយៈ បាយ័ន/សៀមរាបៈ នៅវេលា...