អេ​ដ វូដ​វើដ (Ed Woodward) បានបញ្ជាក់​ជាថ្មី​ពី​ការគាំទ្រ​របស់លោក​ចំពោះ​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ខណៈ​ក្លិប​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ ដោយសារតែ​ខកខាន​មិនបាន​បង្ហាញ​មុន​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
នាយករង​ប្រតិបត្តិ​រូបនេះ​ជឿថា ក្រុម​យូ​ណាយ​ធី​ត​មាន​ការវិវឌ្ឍ ហើយ​ថា ពួកគេ​មាន​មូលដ្ឋាន ដើម្បី​ស្វែងរក​ជោគជ័យ​យូរអង្វែង​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​ន័​រវេ​សរូប​នេះ​។​
​ ​
ក្លិប​យូ​ណាយ​ធី​ត​បានប្រកាស​ពី​ចំណូល​ត្រីមាស​ទី​២​របស់ខ្លួន ស្របពេល​ចំណូល​សរុប​មានការធ្លាក់ចុះ​។ ចំណូល​ប្រតិបត្តិការ​ក៏មាន​ការធ្លាក់ចុះ ស្របពេល​បំណុល​កើនឡើង​។​
​ ​
ដោយសារតែ​លទ្ធផល​ចាញ់​ច្រើនពេក​គឺ​ដោយសារតែ​ការចូល​របស់​ក្រុម​យូ​ណាយ​ធី​ត​នៅ​ក្របខ័ណ្ឌ Europea League ជាជាង​ការប្រកួត​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក បើ​ធៀប​នឹង​រយៈពេល ដូចគ្នា​ឆ្នាំមុន​។​
​ ​
​មានការ​ចោទសួរ​អំពី​លោក សូល​ស្យែ​រ ស្របពេល​ក្រុម​យូ​ណាយ​ធី​ត​ឈរ​នៅ​លេខ​រៀង​ទី​៥ នៅលើ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដោយ​ចាញ់​ក្រុម​លី​វឺ​ភូ​ល​ចំនួន ៣៨​ពិន្ទុ ។​ប៉ុន្តែ​លោក វូដ​វើដ ហាក់ដូចជា​នៅតែ​គាំទ្រ​លោក សូល​ស្យែ​រ ដដែល​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer)