ស្របពេល​មានការ​ចោទសួរ​ជុំវិញ​អនាគត​យូរអង្វែង​របស់​ខ្សែការពារ ដេវីដ អា​បា​ឡា (David Alaba) នៅ​ក្លិប​បៃ​យឺន​ម៉ូ​និ​ច​( Bayern Munich )​នោះ អតីត​គ្រូបង្វឹក នី​កូ កូ​វ៉ា​ក (Niko Kovac) ជឿថា កីឡាករ​រូបនេះ​អាច​លេង​នៅទីណា​ក៏បាន​នៅក្នុង​ពិភពលោក​។​
​ ​
អា​ឡា​បា កន្លងមក​ធ្លាប់បាន​បង្ហើប​ប្រាប់ថា ខ្លួន​បើក​ចិត្ត​ទទួលយក​ការចាកចេញ​ពី​ក្រុម​ជើងឯក អាល្លឺម៉ង់​រូបនេះ​នៅ​ថ្ងៃ​ណាមួយ ហើយ​លោក កូ​វ៉ា​ក មាន​អារម្មណ៍​ថា សមត្ថភាព​របស់​កីឡាករ វ័យ​២៧​ឆ្នាំ​រូបនេះ​អាច​លេង​នៅក្នុង​ក្រុម​កំពូល​។
​ ​
លោក កូ​វ៉ា​ក បាន​និយាយថា “​អា​ឡា​បា អាច​លេង​បាន​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​។ ប៉ុន្តែ អា​ឡា​បា ត្រូវធ្វើ​ការសម្រេចចិត្ត​ដោយ​ខ្លួនឯង​។ ខ្ញុំ​អាច​ត្រឹម​និយាយ​តាមរយៈ​បទពិសោធ ផ្ទាល់​របស់ខ្ញុំ​ថា គាត់​អាច​លេង​នៅទីណា​ក៏បាន​”​។​
​ ​
ក្លិប Real Madrid, Manchester United និង Arsenal សុទ្ធតែ​ចាប់អារម្មណ៍​នឹង​កីឡាករ​រូបនេះ ប៉ុន្តែ​មិនទាន់បាន​ផ្ទេរ​ជា​ផ្លូវការ​នៅឡើយ​ទេ​។​
​ ​
កិច្ចព្រមព្រៀង​បច្ចុប្បន្ន​របស់ អា​ឡា​បា ជាមួយ​ក្លិប Bayern Munich​គ្រោង​នឹង​ចប់​នៅ​ឆ្នាំ​២០២១ ហើយ​ដូច្នេះ​ការផ្លាស់ប្តូរ​ក្លឹប​នឹង​មកដល់​នៅ​រដូវក្តៅ​ប្រសិនបើ​មានការ​ព្រមព្រៀង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ ដេវីដ អា​បា​ឡា (David Alaba)