ជាធម្មតាអ្នកមិនអាចទទួលទានទឹកដំឡូងបារាំងស្រស់ដូចទឹកផ្លែឈើឬបន្លែដទៃឡើយ។ ទោះជាយ៉ាងណាធ្លាប់ដឹងទេថាត្រឹមតែពី ២ ទៅ ៣ ស្លាបព្រាបាយ គឺគ្រប់គ្រាន់នឹងផ្ដល់អត្ថ ប្រយោជន៍អស្ចារ្យចំពោះសុខភាពរាងកាយរួមទាំងសម្រស់ស្មានមិនដល់ណាស់ទៅហើយ?
១. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
នេះក៏ព្រោះតែទឹកដំឡូងបារាំងស្រស់មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយបានយ៉ាងប្រសើរ។
២. បន្សាបជាតិពុលក្នុងថ្លើម
ទឹកដំឡូងបារាំងស្រស់មានលក្ខណៈសម្បត្តិជាភ្នាក់ងារបន្សាបជាតិពុលនិងជាប្រភពដ៏ប្រសើរនៃជាតិសសៃរួមទាំងវីតាមីន C ដែលជួយឱ្យមុខងារថ្លើមកាន់តែមានភាពប្រសើរឡើង។
៣. ធ្វើឱ្យការរំលាយអាហារកាន់តែមានលក្ខណៈប្រសើរឡើង
ជាតិម្សៅៗនៃទឹកដំឡូងបារាំងស្រស់អាចជួយសម្រួលការរំលាយអាហារគួរឱ្យកត់ សម្គាល់។ ដំឡូងបារាំងក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយបំបាត់អាការៈហើមពោះ ទល់លាមក និងពិបាករំលាយអាហារផងដែរ។
៤. បញ្ចុះកូឡេស្តេរ៉ូល
បរិមាណជាតិសសៃខ្ពស់ក្នុងទឹកដំឡូងបារាំងស្រស់ជួយបញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អទប់ស្កាត់ហានិភ័យនៃបញ្ហាបេះដូងគួរឱ្យកត់សម្គាល់។
៥. បំបាត់អាការៈឈឺសន្លាក់
បរិមាណត្រឹមតែបន្តិចនៃទឹកដំឡូងបារាំងស្រស់មានផ្ទុកសម្បូរទៅដោយសមាសធាតុប្រឆាំងការរលាកដែលជួយបំបាត់អាការៈឈឺសន្លាក់បានយ៉ាងប្រសើរ។
៦. បញ្ចុះសម្ពាធឈាម
នេះក៏ព្រោះតែដំឡូងបារាំងក៏មានផ្ទុកនូវសារធាតុ flavanoids និង kukoamine ជួយបញ្ចុះសម្ពាធឈាម។
សម្គាល់៖ អ្នកមិនគួរទទួលទានទឹកដំឡូងបារាំងស្រស់ច្រើនពេកឡើយ! ត្រឹមតែពី ២ ទៅ ៣ ស្លាបព្រាបាយ គឺគ្រប់គ្រាន់ហើយ។ ការទទួលទានច្រើនពេកអាចបណ្ដាលឱ្យក្អួតពិបាក រំលាយអាហារ និងរាគ។ ទឹកដំឡូងបារាំងស្រស់មានផ្ទុកជាតិស្ករខ្ពស់ដែលអ្នកមានជំងឺ ទឹកនោមផ្អែមត្រូវតែកម្រិតបរិមាណនៃការទទួលទាន៕ ដោយៈ health.com.kh