+ គ្រឿងផ្សំ​
– ទ្រូង​មាន់ ៣៥០​ក្រាម​
– ខ្ញី​ទំហំ​ប៉ុន​មេដៃ ២​ដុំ​
– ខ្ទឹមស ៤​ចំណិត​
– ខ្ទឹមក្រហម​ធំ​ល្មម​១​មើម​
– ទឹកត្រី ២​ស្លាបព្រា​កាហ្វេ​
– ម្រេចខ្មៅ ១/២​ស្លាបព្រា​កាហ្វេ​
– កាពិ ១​ស្លាបព្រា​បាយ​
– ខ្ទិះដូង ៤៧៣ មី​លី​លីត្រ ចែកជា​២​ភាគ​
– សណ្ដែកកួរ ៣៥០​ក្រាម​
– ម្ទេស​ក្រហម​៣​គ្រាប់​

+ វិធី​ធ្វើ​
– ហាន់​ខ្ញី​ឆ្មារៗ ចិញ្ច្រាំ​ខ្ទឹមស ហាន់​ខ្ទឹមក្រហម​ល្អិតៗ ចិញ្ច្រាំ​សាច់មាន់​ឲ្យ​ម៉ត់​ល្មម
– ដាក់​ប្រេងឆា​ឲ្យ​បន្តិច​ដាក់​ខ្ញី​ចូល បន្ទាប់មក ដាក់​ខ្ទឹមស និង​ខ្ទឹមក្រហម​ចូល​កូរ​ឲ្យ​ទន់​បន្តិច សឹម​ដាក់​សាច់មាន់​ចូល​កូរ​ឲ្យ​សព្វ​ដាក់​ទឹកត្រី ម្រេច​ម៉ត់ កាពិ និង​ដាក់​ខ្ទិះដូង​ចូល កូរ​ទាល់តែ ពុះ​រាង​គោក​ទឹក​បន្តិច ទើប​ដាក់​សណ្ដែកកួរ ម្ទេស និង​បន្ថែម​ខ្ទិះដូង​១​ភាគ​ទៀត រួច​គ្រប​ទុក​ឲ្យ​ពុះ​រួច​ជាការ​ស្រេច ៕ ប្រភព​: FoodNatics