មន្ត្រី​នាំពាក្យៈ កម្ពុជា​មិនទាន់​រកឃើញ​ករណី​ជំងឺផ្តាសាយបក្សី​ទេ​

ដោយៈ មេសា​/​ភ្នំពេញៈ លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានឱ្យដឹងអំពី​ការយកចិត្តទុកដាក់រ​បស់​ក្រសួង ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ចំពោះ​ជំងឺផ្តាសាយបក្សី​ថា ចាប់ពី​ផ្ទុះ​ជំងឺផ្តាសាយបក្សី​នៅ​ប្រទេស​វៀតណាម​មក កម្ពុជាតែងតែបាន​យកចិត្តទុកដាក់​តាមដាន និង ទប់ស្កាត់​យ៉ាង​ដិតដល់ គឺ​មិន​ចាញ់​ការតាមដាន​ជំងឺ កូ​រ៉ូ​ណាវី​រុស ឬ COVID-19 ឡើយ ដោយមាន​ទាំង​មន្ត្រី​ពាក់ព័ន្ធ​នានា​ចូលរួម​យ៉ាងសកម្ម ហើយ​ប្រព័ន្ធ​តាមដាន​ជំងឺផ្តាសាយបក្សី ដែល​កម្ពុជា​ទុកចិត្ត​បំផុត គឺ​ប្រព័ន្ធ​តាមដាន​ជំងឺ COVID-19 ពោលគឺ​ប្រព័ន្ធ​តាមដាន​ជំងឺ COVID-19 ក៏ត្រូវ​បាន​ប្រើ​សម្រាប់តាមដាន​ជំងឺផ្តាសាយបក្សី​ផងដែរ ជាពិសេស​នៅលើ​មនុស្ស ហើយ​រហូតមក​ដល់ពេលនេះ មិនទាន់​រកឃើញ​ករ​ណី​ជំងឺផ្តាសាយ​បក្សី នៅ​ទឹកដី កម្ពុជា នៅឡើយ​ទេ


​ជាការ​កត់សម្គាល់​ចាប់តាំងពី​ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ ខណៈ​ពិភពលោក ដោយ​រួមទាំង​កម្ពុជា និងវៀតណាម​ផង កំពុង​វក់វី​ដោយសារ​បញ្ហា​ជំងឺ COVID-19 វៀតណាម​បាន​រាយការណ៍ អំពី​ការផ្ទុះ​ជំងឺផ្តាសាយបក្សី​ជាច្រើនលើក ដែល​ក្នុងនោះ​មាន​ទាំង​ប្រភេទ A/H5N6 និង ប្រភេទ A/H5N1 ផងដែរ ដែល​បណ្តាលឱ្យ​សត្វ​មាន់​ត្រូវបាន​សម្លាប់ចោល មិនតិចជាង ៥៥.០០០​ក្បាល ឡើយ ។​


​ជំងឺផ្តាសាយបក្សី ទាំង ២ ប្រភេទ​នេះ មិនមែន​កើត​តែ​លើស​ត្វ​បក្សី​ប៉ុណ្ណោះ​ទេ វា​ក៏​ថែមទាំង​អាច​កើត​លើ​មនុស្ស​ផងដែរ ។ ដូច្នេះ​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ បាន​មានប្រសាសន៍ថា អាហារ​ដែល​ធ្វើ​ពី​សាច់​បក្សី និង ស៊ុត ត្រូវតែ​ចម្អិន​ឱ្យបាន​ឆ្អិន​ល្អ ហើយ​ចូរ​កុំ​បរិភោគ​សាច់សត្វ​ព្រៃ ព្រោះ​សត្វព្រៃ​ជា​ប្រភពនៃជំងឺ​ច្រើន​ប្រភេទ ។​


​ម្យ៉ាងទៀត​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ បន្ថែមថា ប្រសិនបើ​មាន​សត្វ​បក្សី​ដូចជា​មាន់ ឬ ទាងាប់ ចូរ​កុំ​យកទៅ​ធ្វើជា​អាហារ ។ ក្នុងករណី​ធ្លាប់បាន​យក​បក្សី​ងាប់​ធ្វើជា​អាហារ ឬ ធ្លាប់ធ្វើ​ដំណើរ​ទៅ​តំបន់​ដែល​ផ្ទុះ​ជំងឺផ្តាសាយបក្សី បន្ទាប់មក​ក៏​សង្ស័យថា​ឆ្លង​ជំងឺផ្តាសាយបក្សី ដូចជា​ក្តៅខ្លួន​ចាប់ពី ៣៨,៥ អង្សា​ឡើងទៅ និង ក្អក​​ពិបាក​ដកដង្ហើម​ជាដើម ក៏​សូម​រូតរះ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព ហើយក៏​ត្រូវតែ​ប្រាប់​គ្រូពេទ្យ​អំពី​សាវតារ​ទាំងនោះ​ផង ដើម្បី ឱ្យ​គ្រូពេទ្យ​ចាប់អារម្មណ៍ ។​


​ត្រូវការ​ព័ត៌មាន​បន្ថែម ឬ រាយការណ៍​អំពី​ករណី​ជំងឺ​ផ្សេងៗ សូម​ទំនាក់ទំនង​ទៅ​លេខ ១១៥ ដោយ​ឥត​គិត​ប្រាក់​ពី​គ្រប់​ប្រព័ន្ធ សូម្បី​ទូរស័ព្ទ​គ្មាន​ទឹកប្រាក់​ក៏​អាច​តេ​ចូល​បានដែរ ហើយ​បច្ចុប្បន្ន ត្រូវបាន​ដំឡើង​អាច​តេ​ចូល ៦០ ខ្សែ​ក្នុងពេល​តែ ១ ដោយមាន​មាន​មន្ត្រី​ប្រចាំការ ២៤ ម៉ោង​លើ ២៤ ម៉ោង ដែល​កាល​មុន​ប្រព័ន្ធ​នេះ អាច​តេ​ចូល​ត្រឹមតែ ១០ ខ្សែ​ប៉ុណ្ណោះ​ក្នុងពេល​តែមួយ ប៉ុន្តែ​ប្រសិនបើ​គ្មាន​ការចាំបាច់ សូមមេត្តា​កុំ​តេ​រំខាន ដើម្បីទុក​ឱកាស​ឱ្យ​អ្នកត្រូវការ​ប្រើប្រាស់ ៕ Kh/Ha

លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ( រូបៈ មេសា )
​ត្រូវការ​ព័ត៌មាន​បន្ថែម ឬ រាយការណ៍​អំពី​ករណី​ជំងឺ សូម​ទាក់ទង​ទៅ​លេខ 115 ( រូបៈ មេសា )

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

​ដោយៈ រិ​ទ្ធិ​សែន / ពោធិស...

កងទ័ពជើងទឹក បាន​ដឹកបញ្ជូន...

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក...

រដ្ឋបាល​ខេត្តសៀមរាប​ចែក​ម...

ដោយ​: គូលែន / សៀមរាប​: នៅ...