​មនុស្ស​៥​នាក់ បាន​ស្លាប់​និង​និង​រាប់ពាន់នាក់ បាន​បង្ខំចិត្ត​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ​បន្ទាប់ពី​ទឹកជំនន់​ខ្លាំង​នៅ​ឥណ្ឌូនេស៊ី​ខណៈ​ដែល​រញ្ជួយ​ដី​មួយ​ក៏​បាន​​កើតឡើង នៅ​ប្រទេស​នេះ​ផង​ដែរ កាល​ពីធ្ងៃ​ពុធ​ទី​២៦​កុម្ភៈ​។​

​ទឹកជំនន់​ល្បាប់​ភក់​បាន​ជន់​លិច​វិមាន​ប្រធានាធិបតី​មន្ទីរពេទ្យ​ធំ​មួយ និង​សង្កាត់​ទាំងមូល​នៅ​ទូ​ទាំង​ក្រុង​ហ្សា​ការតា​កាលពី​ថ្ងៃ​ពុធ​ទី​២៦​ខែ​កុម្ភៈ​។​

​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​កើតឡើង​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រជាជន​ចំនួន ៧០​នាក់​ដែល​រស់នៅ​តំបន់​ទំនាប​ក្នុង​ទីក្រុង​នេះ បាន​ស្លាប់​ដោយសារ​ទឹកជំនន់​​ដ៏​អាក្រក់​បំផុត នៅ​ប្រទេស​ឥណ្ឌូនេស៊ី ។​

​ដោយឡែក​រញ្ជួយ​ដី​កម្រិត ៥,៩ រិ​ច្ឆ​ទ័​រ បានធ្វើឱ្យ​ញ័រ​នៅ​តំបន់​ភាគ​ខាងកើត​នៃ​ប្រទេស​នេះ​កាលពី​ថ្ងៃ​ពុធ​ទី​២៦​ខែ​កុម្ភៈ​។​

​ភ្នាក់ងារ​គ្រោះមហន្តរាយ​ជាតិ​របស់​ឥណ្ឌូនេស៊ី​បាន​និយាយថា​ក្មេង​ជំទង់​២​នាក់​ស្ថិតក្នុង​ចំណោម​មនុស្ស ៥ នាក់​ដែល​បាន​លង់ទឹក​ឬ​ឆក់​ខ្សែភ្លើង​ស្លាប់​នៅ​ផ្នែក​​ដែល​រងគ្រោះ​ខ្លាំង​នៃ​ទីក្រុង​នេះ ។​

​អ្នកនាំពាក្យ​នៃ​ភ្នាក់ងារ​គ្រោះមហន្តរាយ​ជាតិ​នេះ បាន​និយាយថា ” ក្រុម​អ្នក​សង្គ្រោះ​កំពុង​បន្ត​ស្វែងរក​ជនរងគ្រោះ​៣​នាក់​ផ្សេង​ទៀត​”​។​

​លោក​បាន​បន្ថែម​ថា​មនុស្ស​២០.០០០​នាក់ បាន​កំពុង​ស្នាក់នៅ​តាម​ជំរំ​សង្គ្រោះ​។​

​នៅ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​នេះ មិន​ដំណើរការ​សកម្មភាព និង​អគារ​រាប់ពាន់​ត្រូវបាន​ទឹក​ជន់​លិច​ហើយ​អគ្គិសនី​ដាច់​ដែល​រំខាន​ដល់​សេវាកម្ម​រថភ្លើង​៕​ប្រែ​សម្រួល​៖​សុខា​/sn

ទឹកជំនន់​ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ការ​ជន់​លិច​នៅ​ទីក្រុង​ហ្សា​ការតា