ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ នគរបាលស្រុភ្នំស្រួចប្រកាសរកសាច់ញ្ញាត្តិបុរសម្នាក់ជិះម៉ូតូរកផ្ទះមិនឃើញបែជាជិះម៉ូតូចូលមកអធិការដ្ឋាននគរបាលកាលពីថ្ងៃទី២៥ ខែកុម្ពៈឆ្នាំ២០២០។
មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថា បុរសដែលជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥សេរី២០២០ ពណ៍ខ្មៅគ្មានផ្លាកលេខមានឈ្មោះឡុញ ឡឹក ភេទប្រុសអាយុជាង២០ឆ្នាំមិនជារស់នៅខេត្តណានោះទេ បានជិះមូតូចូលមកឈប់នៅអធិការដ្ឋាននគរបាលស្រុកទាំងស្មារតីមិនប្រក្រតី (ពេលសួរនាំនិយាយមិនច្បាស់លាស់) មិនដឹងមកពីណា បានមកដល់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច។
ប្រភពបានបន្តថាបើមានបងប្អូនណាស្គាល់បុរស ម្នាក់នេះសូមជួយផ្ដល់ដំណឹងទៅសាច់ញាតិ ដើម្បីមកទទួលយកលំនៅឋានវិញ។ តាមលេខទូរស័ព្ទទំនាក់ទំនង 060888666 ឬក៏មកទំនាក់ទំនងដោយផ្ទាល់នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច៕/B