អារឈើខុសច្បាប់ ថែមទាំងប្រើ​ប្រាស់​អាវុធទៀត

ដោយៈសាតចាន់បុត្រ/មណ្ឌលគិរី ៖ អាវុធAKបត់ចំហៀង១ដើមត្រូវបានរកឃើញលើខ្លួនជនសង្ស័យម្នាក់ គ្រាដែលកំពុងប្រើរណាយន្តអារជ្រៀកឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា កាលពីនាទីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

អាជ្ញាធរស្រុកកែវសីមាឱ្យដឹងថា មន្រ្តីបរិស្ថាននៅដែនជម្រកសត្វព្រៃកែវសីមា សហការមន្រ្តីកងរាជអាវុធហត្ថលើផ្ឌៃប្រទេស និងមន្រ្តីនគរបាលស្នងការ ខេត្តមណ្ឌលគិរី បានធ្វើការឃាត់ជនសង្ស័យម្នាក់ដែលចូលមកកាប់ជ្រៀកឈើខុសច្បាប់ នឹង ប្រើប្រាស់អាវុធគ្មានលិខិតអនុញ្ញាតិ នៅចំណុចពាមអូរប្រ៉ ស្ថិតនៅភូមិស្រែល្វី ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជនសង្ស័យមានឈ្មោះ ជិល ប៊ុននឿន ភេទប្រុស អាយុ២៥ឆ្នាំជនជាតិព្នង រស់នៅភូមិស្រែល្វី ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន អាវុធAK ស្វ័យបត់ចំហៀងចំនួន ០១ ដើម មានលេខ ៤៤៤៦ គ្រាប់ចំនួន១០គ្រាប់ រណាយន្ត១គ្រឿង ម៉ូតូកែច្នៃ១គ្រឿង។

ជនសង្ស័យត្រូវបានបញ្ជូនមកមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដើម្បីកសាងសំនុំរឿងទៅតាមនីតិវីធីច្បាប់៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular